ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ផ្លូវ សាធារណៈ មួយ ខ្សែ តរង ការបំពាន ពី សំណាក់ អ្នកមានអំណាច សាងសង់ ធ្វើជា សំណង់ រឹង ពលរដ្ឋ ស្នើសុំ ឱ្យ អភិបាលខេត្ត សៀមរាប ជួយ ចាត់ វិធានការ លើ បុគ្គល ដែល សាងសង់ សំណង់ ខុសច្បាប់ នេះ ផង
Wed,28 December 2022 (Time 03:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 184នាក់)

ខេត្តសៀមរាប ៖ គ្រួសារ លោក ង៉ែត ភារៈ កូនប្រុស បង្កើត របស់ លោក ង៉ែត ងឹ ម ( អតីត មេភូមិ ដក ពោធិ៍ ) សង្កាត់ ស្លក្រាម ក្រុង សៀមរាប បាន ទទួលរង ភាពអយុត្តិធម៌ អស់ រយៈពេល ជា យូរ ឆ្នាំ មកហើយ ពេលនេះ កំពុងតែ លើកដៃ សំពះ ស្រែក ដង្ហើយ ហៅ សុំ លោក នួន ពុទ្ធា រ៉ា អភិបាល ក្រុង សៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាល នៃ គណៈ អភិបាលខេត្ត សៀមរាប មេត្តា ជួយ ផ្តល់ យុត្តិធម៌ ជូន គ្រួសារ ពួកគាត់ ផង ពាក់ព័ន្ធ ជាមួយ ដី មួយ កន្លែង ស្ថិត នៅ ក្រោយ ផ្សារលើ ធំថ្មី ក្នុងភូមិ ដក ពោធិ៍ សង្កាត់ ស្លក្រាម ក្រុង សៀមរាប ដែល មាន ទំហំ ៤ ម៉ែត្រ គុណ ១២ ម៉ែត្រ ។
កាល ឆ្នាំ ១៩៨៤ ក្រោយ ភ្លើង ឆេះ ផ្សារលើ រួចមក លោក ឈាវ ថៃ មេភូមិ ដក ពោធិ៍ បាន បែងចែក ដី អោយ ពលរដ្ឋ អស់ នៅសល់ តែ ដី ដែល មាន ទំហំ ១២ ម៉ែត្រ គុណ ១២.៥ ម៉ែត្រ សម្រាប់ ធ្វើ ស្នាក់ការ ភូមិ ដក ពោធិ៍ ដោយ ខាងកើត ទុកជា ផ្លូវ ។
លុះ ក្នុង ឆ្នាំ ១៩៩៤ លោក ពឹង ឃៀង បាន យក ដី ផ្លូវ ខាងកើត នេះ សាងសង រោង លក់ ថ្នាំពេទ្យ ហើយក៏ មាន ទំនាស់ ជាមួយ មេភូមិ ព្រោះ មេ ភូមិ មិន អនុញ្ញាតិ អោយ សាងសង់ ហើយ បាន រាយការណ៍ ជូន លោក ចៅ សែន អភិបាលស្រុក សៀមរាប នៅ ថ្ងៃ ដដែល នោះ ។ លុះ បន្ទាប់មក លោក ចៅ សែន បាន បើក អង្គប្រជុំ ពាក់ព័ន្ធ រឿង លោក ពឹង ឃៀង សាងសង់ រោង លក់ ថ្នាំពេទ្យ លើដី ផ្លូវ ខាងលើនេះ ដែល មាន អ្នកចូលរួម ដូចខាងក្រោម ៖
១. លោក ចៅ សែន អភិបាលស្រុក ជា ប្រធាន 
២. លោក ហ៊ូ ស៊ា ប ប្រធាន ការិយាល័យ ភូមិបាល ស្រុក 
៣. លោក ណុប វណ្ណ ប្រធាន យុត្តិធម៌ ស្រុក និង ជា លេខា កត់ត្រា 
៤. លោក រស់ ហេង ចៅសង្កាត់ លេខ ១
៥. លោក រស់ សុខ ប្រធាន គ្រប់គ្រង ផ្សារលើ 
៦. លោក ឈាវ ថៃ មេភូមិ ដក ពោធិ៍ 
៧. លោក ង៉ែត ងឹ ម អនុ ភូមិ ដក ពោធិ៍ 
៨. លោកស្រី គឹម អូន ម្ចាស់ សំណង់ 
ក្រោម កិច្ចប្រជុំ ខាងលើ លោក ចៅ សែន អភិបាលស្រុក សៀមរាប បានសម្រេច កាត់ ដី ដែល មាន ទំហំ ១២ ម៉ែត្រ គុណ ១២.៥ ម៉ែត្រ ជា បី ចំណែក ដូចខាងក្រោម ៖
១. ដី ទំហំ ៤ ម ×១២ ម ប្រគល់អោយ លោក ឈាវ ថៃ មេភូមិ ដក ពោធិ៍ ធ្វើ លំនៅដ្ឋាន ។ 
២. ដី ទំហំ ៤ ម ×១២ ម ប្រគល់អោយ លោក ង៉ែត ងឹ ម អនុ ភូមិ ដក ពោធិ៍ ធ្វើ លំនៅដ្ឋាន ។ 
៣. ដី ទំហំ ៤ ម ×១២.៥ ម ទុក ធ្វើ ជា ផ្លូវ ( តែ អនុញ្ញាតិ អោយ លោក ពឹង ឃៀង ធ្វើ រោង លក់ ថ្នាំពេទ្យ បណ្តោះអាសន្ន សិន ) ។ 
ក្បាលដី លេខ ៤៣៧ ដែល លោក ង៉ែត ងឹ ម ទទួលបាន ស្ថិតក្នុង ភូមិ ដក ពោធិ៍ សង្កាត់ ស្លក្រាម ក្រុង សៀមរាប មាន ព្រំប្រទល់ ខាងជើង ជាប់ ទៅ នឹង ផ្លូវ ខាងត្បូង ជាប់ នឹង លូទឹកស្អុយ ខាងកើត ជាប់ នឹង ផ្លូវ ខាងលិច ជាប់ ក្បាលដី លេខ ៦៨០ ( ដី លោក ឈាវ ថៃ មេភូមិ ដក ពោធិ៍ ) ។
ជាក់ស្តែង នៅ ពេល បច្ចុប្បន្ន នេះ លោក ពឹង ឃៀង អ្នក សង់ រោង លក់ ថ្នាំពេទ្យ លើដី ផ្លូវ បាន កំពុង សាងសង់ សំណង់ ថ្ម យ៉ាង ស្គឹមស្គៃ លើ ដី ផ្លូវ ដោយ ខុសច្បាប់ និង គ្មាន ច្បាប់ អនុញ្ញាត តែ អ កុសល្យ លោក ង៉ែត ភារៈ កូនប្រុស បង្កើត របស់ លោក ង៉ែត ងឹ ម ដែល មាន ដី មាន ប្លង់ កម្ម សិទ្ធ ត្រឹមត្រូវ មិន អាច សាងសង់ លំនៅដ្ឋាន បាន ព្រោះ សង្ស័យ ថា ពួក ក្រុម លោភលន់ នាំគ្នា បង្វិល យក ដី របស់ គាត់ ធ្វើ ជា ផ្លូវ វិញ ។
លោក ង៉ែត ភារៈ និង ម្តាយ ដែល មាន វ័យ ចំនាស់ បាន លើក ម្រាមដៃ ដប់ សំពះ និង ទទូច សុំ អង្វ រលោក នួន ពុទ្ធា រ៉ា អភិបាល ក្រុង សៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាល នៃ គណៈ អភិបាលខេត្ត សៀមរាប មេត្តា ស៊ើបអង្កេត ពី ប្រវត្តិ ដី ខាងលើនេះ ដើម្បី ផ្តល់ ភាពយុត្តិធម៌ ជូន ពួកគាត់ ផង ។ ជុំវិញ ព័ត៌មាន ខាងលើ នេះ អង្គភាព សារព័ត៌មាន យើង នៅ មិនអាច សុំ ការបកស្រាយ បំភ្លឺ ពី ម្ចាស់ សាងសង់ សំណង់ និង សមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ បាន នៅឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ