ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
មន្រ្តីមន្ទីអប់រំ យុវជន និងកីឡា និងគ្រូបង្រៀន ក្នុងខេត្តត្បូងឃ្មុំ ស្មើឳ្យមានការស៊ើបអង្កេតជុំវិញការប្រព្រឹត្តអំពើពុករលួយរបស់លោក អ៊ិន ពៅសម្បត្តិ និងបក្សពួក
Wed,07 December 2022 (Time 06:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 258នាក់)

ត្បូងឃ្មុំ ៖ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីអបរំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ត្រូវបានគ្រូបង្រៀនចោទប្រកាន់ជាច្រើនករណី ក្នុងនោះករណីកិបកេងថវិការរដ្ឋក្នុងមួយខែៗរាប់រយលានរៀល តាមរយៈការដាក់ឈ្មោះគ្រូកិច្ចសន្យា និងគ្រូបង្រៀន ២ វេណ ។ ក្រោយការបែកភ្លាយនេះលោកប្រធានមន្ទី និងបក្សពួកបានបង្ខំឳ្យលោកគ្រូ អ្នកគ្រួ ដែលក្រុមខ្លួនបានដាក់ឈ្មោះបន្លំថវិការជាតិទៅធ្វើកិច្ចសន្យា ដោយមិនឳ្យទំលាយរឿងនេះចេញក្រៅជាដាច់ខាត ។
ប្រភពព័ត៌មានពីលោកគ្រូ អ្នកគ្រូ និនាយកសាលាបឋមសិក្សាមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានឳ្យដឹងថា លោក អ៊ិន ពៅសម្បត្តិ និងបក្សពួក បានកេងប្រវ័ញ្ចប្រាក់បៀវត្សគ្រូបង្រៀនកិច្ចសន្យាចំនួន ៩០ នាក់ នៅស្រុកមេមត់ នៅថវិការក្នុង១ខែៗ ជិត ១០០ លាន ។ និងបានបន្លំឯកសារសាធារណៈ រំលោភសេចក្តីទុកចិត្តកេងប្រវ័ញប្រាក់បៀវត្សគ្រូបង្រៀន ២ វេន សម្រាប់ឆ្នាំ២០២២ ដោយបន្លំដាក់ឈ្មោះបក្សពួកមិនមានក្របខ័ណ្ឌមន្ត្រីអប់រំ ដាក់បន្លំប្តី ប្រពន្ធ លាក់បាំងដោយដាក់ឈ្មោះជាគ្រូ២វេណ ដោយសាមីខ្លួនមិនដឹង ដើម្បីកុហសថាធនាគារវេលុយច្រឡំ សូមផ្ញើមកឱ្យបក្សពួកវិញ ប្រាក់បៀវត្សចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំ២០២២ ក្នុងគ្រូម្នាក់ៗជាង ១១ លានរៀល សរ៉ុបជាថវិកា ជាង ២០០ លាន រៀល ។
ប្រភពដដែលបានឳ្យដឹងទៀតថា ក្រោយបែកធ្លាយរឿងនេះលោក អ៊ិន ពៅសម្បត្តិ និងបក្សពួក បានហៅលោកគ្រូ អ្នកគ្រូ ដែលក្រុមខ្លួនដាក់ឈ្មោះបន្លំទៅបង្ខំឳ្យផ្តិតស្នាមមេដាយ ថាមិនបានដឹងលឺ ឬទទួលថវិកា ទាំងនោះទេ ។ សកម្មភាពនេះធ្វើឳ្យគ្រូបង្រៀនក្នុងខេត្តត្បូងឃ្មុំមានការព្រួយបារម្មណ៍ និងភិតភ័យជាខ្លាំង រហូតដល់បង្ខំចិត្តដាក់លិខិតស្មើសុំទៅឯកឧត្តមអភិបាលខេត្ត ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ សុំជួយអន្តរាគមន៍ ។
ជុំវិញការចោទប្រកាន់ខាងលើ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីអប់រំយុវជន និងកីឡា បានឳ្យដឹងថា ករណីនេះលោកកំពុងសិក្សាស្រាវជ្រាវហើយ និងគ្រាន់តែរក្សាកូតាដើម្បីរក្សាឈ្មោះសម្រាប់ប្រើប្រាស់ពេលក្រោយ។ ជុំវិញបញ្ហានេះដែរលោកគ្រូ អ្នកគ្រូ នៅតែមានការព្រួយបារម្មណ៍ និងស្មើដល់ថ្នាក់ដឹកនាំពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយឳ្យបានលឿនបំផុតព្រោះថា ករណីនេះបានកើតឡើងជាយូមកហើយ នៅមិនមានដំណោះស្រាយនៅឡើយ ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ