ថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ភ្ញៀវទេសចរជិត៧ម៉ឺននាក់ បានដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តត្បូងឃ្មុំ
Sun,17 April 2022 (Time 11:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 123នាក់)

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២- ក្នុងរយ:ពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ភ្ញៀវទេសចរនៅក្នុងខេត្តត្បូងឃ្មុំ ដើរលេងកម្សាន្តសប្បាយតាមតំបន់រមណីយដ្ឋានចំនួន១០កន្លែងនៅទូទាំងខេត្ត មានសរុបប្រមាណ ៦៨ ១៩០នាក់ ក្នុងនោះស្រី ៣៩ ១៩៧ នាក់ ភ្ញៀវបរទេសសូន្យនាក់។ នេះបើតាមការឱ្យដឹងពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ។

លោក អឿន រិទ្ធ បានគូសបញ្ជាក់ថា រមណីយដ្ឋានទាំង១០កន្លែង ក្នុងខេត្តរួមមាន រមណីយដ្ឋានទឹកធ្លាក់ហោង ហ្លួងព្រះស្តេចកន ភូមិនេសាទ(មាត់ឃ្មង់) ព្រះធាតុបាស្រី តាសែដូងក្រអូប ទឹកហូរអូរក្ដូង សួនបឹងក្រចាប់ ឬស្សីផ្កាឈូករ័ត្ន រមណីយដ្ឋានភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក៏ដូចជាតំបន់រដ្ឋបាលប្រមូលផ្តុំនៃទីរួមខេត្តត្បូងឃ្មុំ ពិសេសសង្ក្រាន្តត្បូងឃ្មុំ។ លោកប្រធានមន្ទីរទេសចរបានបន្ថែមថា នៅឆ្នាំថ្មីនេះរដ្ឋបាលខេត្តត្បុងឃ្មុំ ក្រោមការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កបរិយាកាសរីករាយជូនពលរដ្ឋ បានសម្រេចរៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២២ ដោយរៀបចំសង្ក្រានត្បូងឃ្មុំចំនួន០២ទីតាំង នៅបរិវេណវត្តព្រៃអង្គរក្នុង ស្ថិតនៅឃុំដូនតី ស្រុកពញាក្រែក ជាទីតាំងទី១ ដោយមានលេងល្បែងប្រជាប្រិយចម្រុះ រាំលេង កម្សាន្ត ជះទឹក ប៉ាតម្សៅជាដើម។

ចំណែកទីតាំងទី០២ ស្ថិតនៅមុខទន្លេសិប្បនិម្មិត ស្ថិតនៅតំបន់រដ្ឋបាលទីរួមខេត្ត ដោយមានរៀបចំស្តង់តាំងពិព័រណ៍ពាណិជ្ជកម្ម និងការប្រគុំតន្ត្រី។

លោកប្រធានមន្ទីរក៏បានបន្ថែមទៀតថា ក្រៅពីនេះក៏មានការរៀបចំធ្វើសង្រ្កាន្តនៅតាមបណ្តាវត្តអារាម សាលារៀន និងតំបន់កម្សាន្តនានាទូទាំងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជាមួយនឹងមានការតាំងពិព័រណ សម្តែងសិល្ប: និងតន្រ្តីបុរាណសម័យ និងល្បែងប្រជាប្រិយផ្សេងៗ នៅតាមមូលដ្ឋានផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ