ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យលក្ខណ:បច្ចេកទេស នៃការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋ ក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន១,៥២២គ្រួសារ
Thu,14 July 2022 (Time 11:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 116នាក់)

នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២២ ក្រុមការងារបានចុះពិនិត្យ និងជួយសម្រួលលក្ខណ:បច្ចេកទេស នៃការសាងសង់លំនៅដ្ឋាន និងសំណង់ឧបសម្ព័ន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងក្រៅតំបន់រមណីយដ្ឋានអង្គរ បានចំនួន ១,៥២២គ្រួសារ។

ចំពោះលំនៅដ្ឋានប្រជាពលរដ្ឋទាំងនោះ គឺរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានចំនួន ១,៤៩២គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋក្រុងសៀមរាប ៣៧៧គ្រួសារ, ស្រុកប្រាសាទបាគង ៣៤៩គ្រួសារ, ស្រុកបន្ទាយស្រី ២៥៥គ្រួសារ, ស្រុកពួក ៣៣៧គ្រួសារ និងស្រុកអង្គរធំ ១៧៤គ្រួសារ។ ជាមួយនោះប្រជាពលរដ្ឋរស់នៅក្រៅតំបន់រមណីយដ្ឋានអង្គរចំនួន ៣០គ្រួសារ គឺស្រុកស្វាយលើ ២៤គ្រួសារ និងស្រុកសូទ្រនិគម ចំនួន ៦គ្រួសារ។

សូមបញ្ជាក់ថា ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា ដែលទទួលបន្ទុកពិនិត្យលក្ខណ:បច្ចេកទេស នៃការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋ ក្នុងតំបន់រមណីយដ្ឋានអង្គរ តែងតែជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ ដូចជា រាល់ការអនុញ្ញាត និងដាក់ពាក្យសាងសង់ស្នើសុំ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ