ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
គ្រឿងញៀនជាង ១០គីឡូក្រាម ត្រូវបានដុតកំទេចចោល នៅក្នុងខេត្ដសៀមរាប
Sun,17 July 2022 (Time 07:43 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 193នាក់)

សារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE និងប្រភេទមេតំហ្វេតាមីន WY ចំនួនប្រមាណជាង ១០គីឡូក្រាម ដែលរឹបអូសបាន
មកពីខេត្ដចំនួនបី រួមមាន ខេត្ដសៀមរាប ខេត្ដកំពង់ធំ និងខេត្ដព្រះវិហារ ត្រូវបានសមត្ថកិច្ចអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀន ដុតបំផ្លាញចោល នៅខេត្ដសៀមរាប កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ។

ឯកឧត្ដម មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គនាលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងថា ការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនសរុបចំនួន ២០៩ករណី ដែលបានទទួលមកពីសាលាដំបូង និងអយ្យការអមសាលាដំបូងទាំង៣ នៃខេត្តចំនូន៣ រួមមាន ខេត្ដសៀមរាប ខេត្ដកំពង់ធំ និងខេត្ដព្រះវិហារ ដែលសរុបជាង ១០គីឡូក្រាម។ ឯកឧត្ដម បន្ដថា បរិមាណគ្រឿងញៀនជាច្រើននេះ ត្រូវបានក្រុមឧក្រិដ្ឋជនយកមកធ្វើអាជីវកម្ម ធ្វើជាជំនួញរបស់ខ្លួន ដោយបានពង្វក់ស្មារតីមនុស្ស អូសទាញជនស្លូតត្រង់ ជាពិសេសក្នុងស្រទាប់យុវវ័យឲ្យហ៊ានប្រព្រឹត្ត ឲ្យហ៊ានសាកល្បង ដោយចាប់ផ្តើមដំបូងពីការប្រើប្រាស់ រហូតឈានទៅដល់ការប្រព្រឹត្តអំពើ នៃការចាត់ចែង ការរក្សាទុក ការដឹកជញ្ជូន និងការជួញដូរដោយខុសច្បាប់ ដោយសារឥទ្ធិពលនៃគ្រឿងញៀននេះ។ឯកឧត្ដម បន្ដទៀតថា ការប្រើប្រាស់គ្រឿងញៀន បានបង្កឲ្យមានបទល្មើសនានា ដែលកើតមានឡើងនៅក្នុងសង្គមដូចជា អំពើឃាតកម្ម ការចាប់ជំរិត រំលោភសេពសន្ថវ: លួចឆក់ ប្លន់ ទ្រព្យសម្បត្តិ អំពើហិង្សាក្នុងគ្រួសារ និងបង្កអសន្តិសុខជាច្រើនដល់សង្គមជាតិទាំងមូលផងដែរ។ ការដុតបំផ្លាញវត្ថុតាងសារធាតុញៀននាពេលនេះ ដើម្បីធានាបាននូវសន្ដិសុខសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ ជាពិសេស ការបង្ក្រាបបទល្មើសនេះ បានបង្កសន្ដិសុខល្អ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ នាពេលកន្លងមក។ ឯកឧត្ដមបានជម្រុញឱ្យអាជ្ញាធរពាក់ព័ន្ធចូលរួមទប់ស្កាត់ការជួញដូរគ្រឿងញៀន ឱ្យបានខ្លាំងក្លាបន្ថែមទៀត ខណ:ដែលបទល្មើសគ្រឿងញៀនត្រូវបានឧក្រិដ្ឋជន នៅបន្ដធ្វើការជួញដូរដោយមិនទាន់មានការថយចុះនៅឡើយទេ។ ឯកឧត្ដម ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ជាពិសេសយុវជន យុវនារី និងប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តសៀមរាប សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចងចាំថា គ្រឿងញៀនបំផ្លាញអ្នក (បំផ្លាញស្មារតី បំផ្លាញអនាគតខ្លួនឯង ការជ្រើសរើសយកការប្រើប្រាស់គ្រឿងញៀន គឺជាការដាក់ឲ្យខ្លួនឯងនៅក្រោមអំណាច នៃគ្រឿងញៀន) គ្រឿងញៀនបំផ្លាញគ្រួសារអ្នក និងសហគមន៍។ គ្រឿងញៀនបំផ្លាញសង្គមជាតិទាំងមូល ជាពិសេសយុវជន យុវនារី គឺជាទំពាំងស្នងឬស្សីរបស់សង្គមជាតិ ប៉ុន្ដែបើគាត់ជ្រើស រើសយកការប្រើប្រាស់គ្រឿងញៀន នាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមនុស្សក្នុងសង្គមជាតិ ។

បើតាមរបាយការណ៍លោក មាស ច័ន្ធពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដសៀមរាប បានបង្ហាញថា ការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនសរុបចំនួន ២០៩ករណី នាពេលនេះ មានគ្រឿងញៀន ដែលមានសារធាតុញៀនសរុបរួមមាន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក (ICE) ចំនួន ១០,៨៣៧.៤៨ក្រាម និងប្រភេទមេតំហ្វេតាមីន (WY) ចំនួន ១៤៦.១១ ក្រាម។ ដែលក្នុងនោះ ការរឹបអូសចេញដោយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក (ICE) ចំនួន ៩៥៧ក្រាម (ទាំងសំបក) ប្រភេទមេតំហ្វេតាមីន (WY) ចំនួន ៥៩ក្រាម (ទាំងសំបក)។ មកពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដោយមានសារធាតុញឿនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួន៤០៦៨.១ក្រាម(ទំាងសំបក)និងមកពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ មានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក (ICE) ចំនួន ៥៨១២.៤៧ក្រាម និងប្រភេទថ្នាំគ្រាប់ពណ៌ផ្កាឈូក (WY) ចំនួន ៨៧.១១ ក្រាម៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ