ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ខេត្តសៀមរាបចាប់ផ្តើមយុទ្ធ នាការចាក់ចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗដល់សត្វគោក្របីនារដូវវស្សានេះ
Tue,19 July 2022 (Time 06:48 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 175នាក់)

ខេត្តសៀមរាប ៖ មន្ត្រីជំនាញកសិកម្មខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់សត្វគោ ក្របីទាំងអស់ក្នុងខេត្ត
សូមនាំយកសត្វគោ ក្របីរបស់ខ្លួន មកចាក់វ៉ាក់ សាំងការពារជំងឺផ្សេងៗនារដូវវស្សានេះ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វ ពាហណៈបានចាប់ផ្តើមហើយ។

លោកព្រុំ វិច ប្រធានការិ យាល័យផលិតកម្ម និងបសុ ព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត សៀមរាប បានឱ្យដឹងថា ក្នុងមួយឆ្នាំយុទ្ធនាការចាក់វ៉ាក់ សាំងការពារជំងឺសត្វគោ ក្របី ត្រូវបានធ្វើឡើងចំនួន២លើក ដើម្បីបង្ការការឆ្លងជំងឺមួយ ចំនួន ដល់សត្វពាហណៈរបស់ប្រជាពលរដ្ឋ ដូចជាជំងឺសាទឹក អុតក្តាម និងបូសខ្យល់ជាដើម ដោយមិនតម្រូវឱ្យប្រជាពលរដ្ឋចំណាយថវិកាឡើយ។ ក្នុងនោះសម្រាប់ខេត្ត សៀមរាប បានចាប់ផ្តើមដំណើរការនូវយុទ្ធនាការនេះ គ្រប់ស្រុកទាំងអស់ទូទាំងខេត្ត ឱ្យបានមុនរដូវភ្លៀងធ្លាក់ជោគ ជាំចូលមកដល់។

លោកបន្តទៀតថា ចំពោះវ៉ាក់សាំងដែលបានផ្តល់ដល់សត្វគោ ក្របី របស់ប្រជាពល រដ្ឋទាំងអស់ សុទ្ធតែមានសារសំខាន់ ក្នុងការពារសត្វទាំងនោះពីជំងឺឆ្លងផ្សេងៗ ចៀសវាងសត្វឈឺឬងាប់ ឬអាចឆ្លងជាទ្រង់ទ្រាយធំ ដែលនាំឱ្យបងប្អូនត្រូវខាតបង់ថវិកា។ ដូច្នេះ សូមប្រជាពល រដ្ឋ យកសត្វគោក្របីរបស់ខ្លួន មកចាក់វ៉ាក់សាំងតាមការជូន ដំណឹងរបស់អាជ្ញាធរភូមិ ឃុំ។

 សំខាន់ណាស់វ៉ាក់ សាំងដែលរាជរដ្ឋាភិបាល បានផ្តល់ជូនទៅតាមបណ្តាជំងឺ ដែលតែងតែផ្ទុះឡើង ធ្វើឱ្យគោក្របីងាប់ ខាតបង់ជាច្រើនដល់ប្រជាពលរដ្ឋហ្នឹង ទី១ជំងឺសារទឹក ទី២ជំងឺអុត ក្តាម ទី៣ជំងឺបូសខ្យល់ ហើយជំងឺទាំងអស់នេះ កាលណាវាផ្ទុះឡើងហើយ អាចឆ្លងពីសត្វមួយទៅសត្វមួយទៀត ហើយនៅពេលដែលសត្វឆ្លងជំងឺនេះ ជាពិសេសជំងឺសាទឹកនិងបូសខ្យល់ ធ្វើឱ្យសត្វគោ ក្របីហ្នឹងងាប់លឿនណាស់ អ៊ីចឹងគាត់ខាតបង់ ឧទាហរណ៍ថាពេលដែលឈឺងាប់ ពេទ្យសត្វដឹង ត្រូវតែយកទៅកប់ចោលហើយ អត់អាចយកទៅកាប់សាច់ ឬហូបអីបានទេ ។

សូមជម្រាបផងដែរថា ជំងឺអុតក្តាម បូសខ្យល់ និងជំងឺ សាទឹក ដែលកើតឡើងលើសត្វគោ ក្របី ជាជំងឺឆ្លង និងធ្វើឱ្យសត្វទាំងនោះងាប់លឿន ដូច្នេះសូមប្រជាពលរដ្ឋជាម្ចាស់សត្វ ចូលរួមចាក់ថ្នាំការ ពារដល់សត្វ ដោយវិធានការការពារប្រសើរជាងព្យាបាល ដោយថ្នាំការពារជំងឺទាំងនោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ