ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ខេត្តព្រះសីហនុនឹងក្លាយជាខេត្តគ្មានគ្រាប់មីន នៅចុងខែកក្កដា ឆ្នាំ២០២២នេះ
Wed,20 July 2022 (Time 10:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 151នាក់)

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ បានលើក ឡើងថា ខេត្តព្រះសីហនុនឹងបញ្ចប់បញ្ហាគ្រាប់មីន នៅចុង ខែកក្កដា ឆ្នាំ២០២២នេះ ខណៈដែលត្រៀមពិធីផ្ទេរប្រគល់ក្នុងខែសីហា។ ឯកឧត្តម ហេង រតនា បានលើកឡើងតាមរយៈហ្វេសបុក ថា ដំណើរឆ្ពោះទៅបញ្ចប់បញ្ហាគ្រាប់មីននៅខេត្តព្រះ សីហនុនៅចុងខែកក្កដា ឆ្នាំ២ ០២២នេះឯកឧត្តមគួច ចំរើន អភិបាលនៃគណ:អភិបាល ខេត្តព្រះសីហនុ លើកមតិជា មួយឯកឧត្តមថាមានបំណងទៅសួរសុខទុក្ខបងប្អូន ។ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បន្តថា នេះជាផ្លូវទៅចម្ការមីនចុងក្រោយនៅទឹកដីខេត្តព្រះ សីហនុនៅលើភ្នំថ្មតុ ដែលត្រូវធ្វើដំណើរលើដងភ្នំគីរីរម្យទៅកាន់ភ្នំថ្មតុ។ រង់ចាំជួបគ្នានៅពេលផ្ទេរប្រគល់និងប្រកាសខេត្តព្រះសីហនុ ជាខេត្តគ្មានគ្រាប់មីននៅក្នុងខែ សីហា ខាងមុខនេះតែម្តង! ។ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា កម្លាំងជំនាញស៊ីម៉ាក់ នឹងចូលមកវាយ សម្រុកបោសសម្អាតនៅខេត្ត កំពតបន្តទៀត ប្រសិនជាគ្មានការប្រែប្រួលទេ អង្គភាពស៊ីម៉ាក់មានគម្រោងបញ្ចប់ខេត្តតាកែវ កំពង់ឆ្នាំង និងខេត្តកំពង់ចាម នៅចុងឆ្នាំ ២០២២ ព្រមទាំងបន្តបោស សម្អាតខេត្តកំពត ស្វាយរៀង និងខេត្តកំពង់ស្ពឺ ឱ្យក្លាយជាខេត្តគ្មានគ្រាប់មីននៅពាក់ កណ្តាលឆ្នាំ២០២៣។ គួរជម្រាបថា ក្នុងពិធីសំណេះសំណាលជាមួយនឹងប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតកីឡាជនពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី ១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ៦ ខែកក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសប្បុរសជនចូលរួមវិភាគទានជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីឈានឆ្ពោះទៅសម្រេចគោលដៅកម្ពុជាគ្មានគ្រាប់មីន (សូន្យមីន) នៅឆ្នាំ ២០២៥ ដោយប្រើនូវចលនាជាតិរបស់កម្ពុជា ក្នុងការបញ្ចប់បញ្ហាមីន ។ សូមបញ្ជាក់ថា មានខេត្តចំនួន ៣ ហើយត្រូវបានប្រកាសជាខេត្តដែលអស់មីន ក្នុងនោះមាន ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្ទឹងត្រែង ហើយកម្ពុជានៅសល់ ២២ រាជធានី- ខេត្តទៀតដែលបន្តរងផលប៉ះ ពាល់ក្នុងទំហំផ្ទៃដីសរុប ៧១៦ ០៣៩ ៧១២ ម៉ែត្រ ការ៉េ(៧១ ៦០៣,៩ ហិកតា) ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ