ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ជាង៣ឆ្នាំកន្លងមកនេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅចិនក្នុងទំហំ២.៤លានតោន គិតជាថវិកាជិត២ពាន់លានដុល្លារ
Thu,21 July 2022 (Time 07:14 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 169នាក់)

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ កម្ពុជា
នាំចេញផលិតផលកសិកម្មទៅចិន ក្នុងទំហំ២.៤លានតោន និងគិតជាថវិកាមានតម្លៃជិត២ពាន់លានដុល្លារ ខណៈប្រទេស ចិនគឺជាទីផ្សារដ៏ធំរបស់កម្ពុជា។

ថ្លែងក្នុងអំឡុងកិច្ចសន្ទនាអនឡាញស្ដីពីកសិកម្មកម្ពុជា-ចិន ក្រោមក្របខណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» នារសៀលថ្ងៃទី២០ កក្កដា ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទនៃប្រទេសកម្ពុជាមានប្រសាសន៍ថា ការនាំចេញ ផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេល៣ឆ្នាំ ៦ខែ គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ ៦ខែ ដើមឆ្នាំ២០២២ កន្លងមកនេះ សម្រេចបានទំហំជាង ២.៤ លានតោន ដែលក្នុងនោះ មានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកាកាវ និងផលិតផលកសិកម្ម ចំនួន ២៤មុខ ផ្សេងទៀត ដែលមានតម្លៃ ១៩៤២លានដុល្លារអាមេរិក។

ឯកឧត្តម វេង សាខុន លើកឡើងដែរថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានលើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំងពីរ កម្ពុជា-ចិន វិនិយោគបង្កើនសមត្ថភាពក្នុងការផលិត និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ពិសេស ធ្វើឲ្យប្រសើរឡើង នូវវិស័យកសិ-ឧស្សាហកម្ម និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈធ្វើការអភិវឌ្ឍន៍រួមគ្នា ដោយប្រើប្រាស់ សក្តានុពលនៃការអភិវឌ្ឍន៍ឲ្យអស់ពីលទ្ធភាព និងពង្រីកទំហំទីផ្សារផលិតផលកសិកម្ម សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ប្រកបដោយចីរភាព។

ឯកឧត្តម រដ្ឋមន្ត្រីសូមវាយតម្លៃខ្ពស់ចំពោះ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលពិតជាបានផ្តល់នូវផលប្រយោជន៍ជាច្រើន សម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា មានដូចជា៖១. ការជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ ស្តីពីដំណាំស្រូវ ដំឡូងមី បន្លែ ផ្លែឈើត្រូពិក ពោត កៅស៊ូធម្មជាតិ ត្រី សត្វ ។ល។ បង្កើតតំបន់សម្រាប់បង្ហាញអំពីកសិកម្ម ដែល មានលក្ខណៈជាសហគមន៍ ដោយធ្វើការបង្ហាញនិងជំរុញបច្ចេកវិទ្យាកសិកម្ម បទពិសោធន៍គ្រប់គ្រង និងប្រើប្រាស់គ្រឿងយន្ក កសិកម្ម ពិសេស ការកែលម្អគុណភាព និងស្តង់ដារផលិតផលកសិកម្ម។ ២. ការកែច្នៃផលិតផលកសិកម្ម រួមទាំងការបង្កើត សួនកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែមដល់វិស័យកសិកម្ម ធ្វើឲ្យប្រសើរឡើងនូវពាណិជ្ជកម្មទ្វេភាគី និង វិនិយោគលើម្ហូបអាហារ មានគុណភាពខ្ពស់ និងផលិតផលកសិកម្ម។ ៣. ការផ្តល់បរិយាកាសល្អសម្រាប់វិនិយោគិនចិន ដើម្បីវិនិយោគលើផលិតកម្ម កសិកម្ម និងនាំចេញទៅប្រទេសចិន ដូចជាការវិនិយោគលើផលិតកម្មស្រូវ និងនាំចេញអង្ករ ដំឡូងមី ផ្លែចេក ស្វាយ និងផលិតផលកសិកម្មដទៃទៀត និង៤. ការគាំទ្របច្ចេកទេស ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងធនធានថវិកា សម្រាប់ជំរុញផលិតកម្មកសិកម្ម នៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ