(ខេត្តកណ្ដាល)÷យោងទៅតាមការលើកឡើងរបស់ ឯកឧត្តម ភឺន ផល្លា ជំនួយការរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថាប្រទេសកម្ពុជាជាប្រទេសមានសុខសន្ដិភាព ហើយកម្ពុជាមិនប្រកាន់សាសនា រីឯប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់លើការជឿ និងកាន់សាសនាផ្សេងៗនេះជាការលើកឡើងរបស់ ឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បានលើកឡើងថា ថ្វីបើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្ដែពលរដ្ឋកម្ពុជាមានសេរីភាពគ្រប់គ្រាន់លើការជឿសាសនា ហើយសាសនាជាច្រើនបានរស់នៅយ៉ាងសុខសាន្តក្នុងប្រទេសកម្ពុជារបស់យើងសព្វថ្ងៃការលើកឡើងខាងលើនេះ ក្រោយពីឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា បានបរិច្ចាគប្រាក់ប្រមាណជា២០ម៉ឺនដុល្លារ ដើម្បីកសាងសង់វិហារឥស្លាមភូមិព្រែកតាព្រហ្ម ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ដែលវិហារនេះផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាសាសនិកឥស្លាមប្រមាណជា ២៤៣គ្រួសារ ព្រមទាំងអ្នកដែលជាសាសនិឥស្លាមជុំវិញតំបន់នោះផងដែរបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៩៥% ត្រូវបានគេដឹងថា គឺជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា ខណៈ៣%ជាអ្នកប្រតិបត្តិឥស្លាមសាសនា ១%គ្រឹស្តសាសនា និង១%ទៀត គឺជាអ្នកគោរព និងប្រតិបត្តិលើសាសនានិងជំនឿផ្សេងៗយោងតាមរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤៣ បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិសេរីភាពពេញលេញលើជំនឿសាសនាផ្សេង សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋ ធានាក្នុងលក្ខខ័ណដែលមិនប៉ះពាល់ដល់ជំនឿឬសាសនាដទៃទៀត ដល់សណ្តាប់ធ្នាប់ និងដល់សន្តិសុខសាធារណៈ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ