ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ពលរដ្ឋងាយរងគ្រោះ ខ្វះខាតជីវភាព១៤០គ្រួសារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ
Fri,02 September 2022 (Time 04:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 143នាក់)

នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកាកបាតក្រហមកម្ពុជាខេត្ត និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១៤០គ្រួសារ នៅក្នុង៧ភូមិ នៃឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ។

ក្នុងពិធីសំណេះសំណាលចែកអំណោយ នាឱកាសនោះ ធ្វើឡើងនៅសាលាបឋមសិក្សាខ្សាច់ប្រឆេះលើ ស្ថិតនៅឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ប្រធាន/អនុប្រធានកិត្តិយសាខា គណៈកម្មាធិការសាខា ព្រមទាំងប្រជាពលរដ្ឋយ៉ាងជាច្រើនរូបទៀត ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត ដែល ជានិច្ចកាល សម្ដេចតែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះនិងជនងាយរងគ្រោះ ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយឬសាសនាអ្វីឡើយ ហើយតែងបានចាត់តំណាងឲ្យចុះអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាកបានទាន់ពេលវេលា ស្របតាមទិសស្លោក(កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ )។

ក្នុងឱកាសនេះផងដែរ ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បានលើកឡើងថា នេះជាអំណោយបន្តិចបន្តួចមិនអាចផ្គត់ផ្គង់ជីវភាពបងប្អូនបានរហូតនោះទេ នេះគ្រាន់តែជាការចែករំលែក សម្រាប់ដោះស្រាយបញ្ហាមួយរយៈពេលប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពល្អ អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត។

សូមបញ្ជាក់ថា ៖ អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង១៤៦គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥គ.ក្រ មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១ យួរនិងថវិកា ២០,០០០រៀល ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ