ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួនក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ចាប់តាំងពីលោក ប៉ែន ស៊ីថា ត្រូវបានតែងតាំងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួចមកគឺមន្ត្រីគយរូបនេះប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពខ្លះបានលើកឡើងថា ដោយសារលោក ប៉ែន ស៊ីថា ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ទើបប្រើគ្រប់វិធីដើម្បីប្រមូលលុយតាមរបៀបពុករលួយស្រេចតែអំពើចិត្តរបស់ខ្លួន។ ហេតុនេះហើយទើបឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុង កាន់តែ ចច្រើនឡើងៗហើយលោក ប៉ែន ស៊ីថា តែងប្រើឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បីបិទបាំងទង្វើរបស់ខ្លួនផងដែរ។ ហេតុនេះហើយទើបក្រោយពេលតែងតាំងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង កកាលពឆ្នាំ2022 នេះគឺលោក ប៉ែន ស៊ីថា ហ៊ានប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក ប៉ែន ស៊ីថា ជាបន្ទាន់ព្រោះអីលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ត្រូវបានគេដឹងថាជាអ្នកឃុបឃិតបើកដៃឲ្យលោក ប៉ែន ស៊ីថា ធ្វើអ្វីៗតាមអំពើចិត្ត?។មន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ចាប់តាំងពីលោក ប៉ែន ស៊ីថាទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង គឺលោក ប៉ែន ស៊ីថា កំពុងឃុបឃិតឲ្យឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការហើយឈ្មួញទាំងនោះអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ប៉ែន ស៊ីថា មេគយច្រកត្រពាំងផ្លុង កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយមន្ត្រីគយក្រោមឱវាទរបស់លោក ប៉ែន ស៊ីថា អាចគាបសង្កត់ជំរិតយកលុយលើតុក្រោមតុពីក្រុមឈ្មួញតាមអំពើចិត្តរបស់ខ្លួន។ ហេតុនេះហើយទើបមានការអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ប៉ែន ស៊ីថា មេគយច្រកត្រពាំងផ្លុង ឲ្យបានស៊ីជម្រៅដើម្បីកុំឲ្យមន្ត្រីគយរូបនេះនិងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តទៀត៕មានត
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ