ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល
Sat,03 September 2022 (Time 11:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 152នាក់)

ព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល

ខ្ញុំបាទ ក្នុងនាមប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានជួបសំណេះសំណាល និងទទួលអំណោយពីសប្បុរសជន រួមមាន ថវិកា គ្រឿងឧបភោគបរិភោគ ដែលបានឧបត្ថម្ភពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ទីរ អង្គភាពជុំវិញខេត្ត និងសប្បុរសជននានា ក្នុងឱកាសទិវាពិភពលោកកាក បាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹក ចិត្តដ៏ថ្លៃថ្លាប្រកបដោយសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្រោមបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាមាតាមនុស្សធម៌ តែងតែខ្វាយខ្វល់ យកចិត្តទុក ដាក់ជួយដោះស្រាយរាល់ការលំបាករបស់ប្រជាជននៅគ្រប់កាលៈទេសៈ។

ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលទទួលបាន ពីសប្បុរសជន នាឱកាសនេះ រួមមាន ៖ ប្រាក់ដុល្លារចំនួន ៤៨,៣០០ ដុល្លាអាមរិក, ប្រាក់រៀលចំនួន ១១,៤០០,០០០ រៀល, ទឹកសុទ្ធ៣០០កេស, ទឹកត្រី ៣០០កេស, ទឹកស៊ីអ៊ីវ ៣០០យួរ, មី ៣០០កេស, អង្ករ ៧តោន។

បញ្ជីរាយនាមសប្បុរសជន ដែលបានចូលរួមនាឱកាសនេះ រួមមាន៖
១. បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត
២. ស្នងការដ្ឋាននគរបាលខេត្ត
៣. បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកណ្តាល
៤. មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីខេត្ត
៥. មន្ទីររ៉ែ និងថាមពលខេត្ត
៦. មន្ទីរកិច្ចការនារីខេត្ត
៧. សាខាពន្ធដារខេត្ត
៨. មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត
៩. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
១០. មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត
១១. មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត
១២. សមាគមមិត្តដើម្បីមិត្ត
១៣. លោក តាំង សុខឃី (ភរិយា និងម្តាយ)
១៤. អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្អាង
១៥. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត
១៦. លោកស្រី កា ធារិទ្ធ នាយិកាសាលាបញ្ញាសាស្រ្តអន្តរជាតិសាខាក្រុងតាខ្មៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ