ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ទីតាំងបនល្បែងស៊ីសង «មាន់ជល់តាមទូរទស្សន៍អនឡាញបើកលេងយ៉ាងគគ្រឹកគគ្រេង» នៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ខណៈមេប៉ុស្តិ៍ កាកាប១ និងអធិការខណ្ឌពោធិ៍សែនជ័យ មិនហ៊ានក្អកនិងធ្វើការបង្រ្កាប!
Fri,09 September 2022 (Time 09:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 269នាក់)

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៩ ខែកញ្ញ ឆ្នាំ២០២២នេះមានបងប្អូនប្រជាពលរដ្ឋបានផ្តល់ព័ត៌មានថា មានទីតាំងល្បែងមាន់ជល់តាមទូរទស្សន៍ អនឡាញនិងឆ្នោតឡូតូ មួយកន្លែង ស្ថិតនៅ ផ្លូងបេតុង ចូលតាមស្ថានីយប្រង តេលាទល់មុខខ្ទមអ្នកតា លោកតាសុខ ភូមិតាងួន សង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនល្បែង ជាពិសេសទៅទៀតនោះ ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលថ្ងៃត្រង់ ដោយគ្មានការបង្ក្រាប ឬ ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងមាន់ជល់ តាមទូរទស្សន៍អនឡាញនិងឆ្នោតឡូតូ មួយនេះខាំងណាស់ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្តបន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។

ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់តាមទូរ ទស្សន៍អនឡាញនិងឆ្នោតឡូតូ» ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសូមសំណូមពរទៅដល់ លោក សក់ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យ ទើបឡើងថ្មីមេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំង ល្បែងមាន់ជល់ តាមទូរទស្សន៍ អនឡាញនិងឆ្នោតឡូតូខាងលើនេះផងទាន.! ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច របស់ប្រមុខរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ