ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប! ការកាប់ដើមកោងកាងនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាការអនុវត្តទៅលើដីកម្មសិទ្ធិស្របច្បាប់
Sat,18 November 2023 (Time 05:41 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 206នាក់)

ខេត្តកែប៖ សូមបញ្ជាក់ថា រយៈប៉ុន្មានថ្ងៃនេះ មានអង្គភាពសារព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយអំពីការកាប់ទន្ទ្រានដីព្រៃកោងកាងលិចទឹក ដែលឃើញថាជាដីព្រៃកោងកាងលិចទឹក និងបានស្នើសុំអាជ្ញាធរមូលដ្ឋាន ក៏ដូចជាលោកអភិបាលស្រុក និងលោកអភិបាលខេត្ត រកដំណោះស្រាយបង្ក្រាប។

យោងតាមប្រសាសន៍ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប  និងលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ការកាប់ដើមកោងកាងនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺមិនមែនជាដីដែលកាប់ទន្ទ្រានដីព្រៃកោងកាងខុសច្បាប់នោះទេ គឺខាងភាគីម្ចាស់ដីដែលបានដាក់អេស្កាកាប់នេះ បានប្រព្រឹត្តនៅលើដីដែលជាកម្មសិទ្ធិស្របច្បាប់របស់លោកពិតប្រាកដមែន មិនមែនដូចដែលមហាជន និងអ្នកសារព័ត៌មានមើលឃើញនោះទេ។

សរុបជាលទ្ធផល ក្រោមការសង្កេត និងពិនិត្យឯកសារកន្លងមក និងមានការបញ្ជាក់ពី ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប  និងលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ការកាប់ទន្រ្ទានព្រៃនេះ ជាការអនុវត្តដោយស្របច្បាប់ ព្រោះមានឯកសារគ្រប់គ្រាន់ ហើយឯកឧត្តម ក៏សូមអរគុណចំពោះអ្នកសារព័ត៌មានដែលបានខិតខំជួយផ្តល់ដំណឹង ដើម្បីអនុវត្តនីតិវិធី បម្រើប្រយោជន៍រួមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ