ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ល្បែងស៊ីសងអនឡាញ កំពុងពង្វក់ប្រជាពលរដ្ឋ និងប្រមូលលុយដោយខុសច្បាប់ ខណៈអាជ្ញាធរមូលដ្ឋានឃុំស្តើងជ័យ ស្រុកជើងព្រៃ មិនទាន់មានវិធានការបង្ក្រាបល្បែងស៊ីសងឱ្យទាន់ពេលវេលា
Wed,29 November 2023 (Time 12:15 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 193នាក់)

ស្រុកជើងព្រៃ៖ [ល្បែងស៊ីសងជល់មាន់អនឡាញ]  ទីតាំងល្បែងស៊ីសងបញ្ជល់មាន់អនឡាញខុសច្បាប់ ជ្រកក្នុងហាងកាហ្វេមួយកន្លែងនៅផ្ទះឈ្មោះម៉ៅ ប្រពន្ធឈ្មោះខៀម ក្នុងភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមូលដ្ឋានបណ្តែតបណ្តោយឱ្យល្បែងស៊ីសងខុសច្បាប់កើតមាននៅក្នុងមូលដ្ឋាន មិនទាន់មានវិធានការអ្វីបង្ក្រាបឱ្យមានប្រសិទ្ធិភាព។

ប្រជាពលរដ្ឋដាក់ចម្ងល់ថា តើម្ចាស់ទីតាំងបនល្បែងស៊ីសងអនឡាញខុសច្បាប់នេះមានខ្នងបង្អែកធំមែនទេ បានជាទីតាំងនេះបើកជាយូរមកហើយ ប៉ុន្តែគ្មានសមត្ថកិច្ចមូលដ្ឋានណាចុះមកបង្ក្រាបឱ្យមានប្រសិទ្ធភាពទាន់ពេលវេលាទាល់តែសោះ ប្រហែលជាលោកនាយប៉ុស្តិ៍ មានបញ្ហាជាប់រវល់ខ្លាំង ឬលោកអសមត្ថភាពក្នុងការមិនអាចបំពេញភារៈកិច្ចរក្សានូវលក្ខណៈសម្បត្តិទី២ របស់គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព “គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ស្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” បាន?

ហេតុដូច្នេះពលរដ្ឋក្នុងស្រុកជើងព្រៃ បានសំណូមពរដល់  ឧត្តមសេនីយ៍ត្រី​ ហេង​វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និង លោកវរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ សូមមេត្តាជួយពិនិត្យ និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងខាងលើនេះ ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពផង៕

យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង (មាត្រា១១: ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ)។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ