ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ទីតាំងល្បែងអាប៉ោងស៊ីសងខុសច្បាប់ នៅក្រុងបាត់ដំបង បើកលេងយ៉ាងគគ្រឹកគគ្រេង សង្ស័យជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន បានជាមិនបង្ក្រាបឱ្យបានទាន់ពេលវេលា?!?
Fri,01 December 2023 (Time 01:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 239នាក់)

ក្រុងបាត់ដំបង៖ ទីតាំងល្បែងស៊ីសងអាប៉ោងខុសច្បាប់មួយកន្លែង នៅចំណុចផ្លូវទៅជំរុំភូមិសំរោង២ សង្កាត់សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង អនាធិបតេយ្យ ប្រហែលជាឆ្នាំបាយរបស់អាជ្ញាធរមូលដ្ឋាន បណ្តែតបណ្តោយឱ្យលេងយ៉ាងសេរី។
ប្រភពពលរដ្ឋអ្នកជិតខាងបានឱ្យដឹងថា អ្នកបើកឱ្យលេងល្បែងស៊ីសងខុសច្បាប់អាប៉ោង ឈ្មោះអ៊ិសុខា ហៅម៉ែតង៉ោល កំពុងតែសប្បាយក្នុងការបង្កើតល្បែងស៊ីសងខុសច្បាប់ មិនខ្លាចញញឺតនឹងច្បាប់ទាល់តែសោះ យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង (មាត្រា១១: ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ)។
ពលរដ្ឋសង្ឃឹមថា លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង ជាពិសេស ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នឹងចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីរក្សាលក្ខណៈសម្បត្តិទី២ របស់គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព “គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ស្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ជូនប្រជាពលរដ្ឋ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ