ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ នៅក្នុងឃុំមហាឬស្សី សង្ស័យជាឆ្នាំបាយ របស់អស់លោកអាជ្ញាធរនិងសត្ថកិច្ចស្រុកគង ពិសី។
Sat,28 January 2023 (Time 10:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 170នាក់)

កំពង់ស្ពឺ៖មហាជនបានសំណូមពរដល់លោកសម សាមួន ស្នងការខេត្តកំពង់ស្ពឺ និងលោកវី សំណាង ចៅហ្វាយខេត្តកំពង់ស្ពឺ ជួយពិនិត្យនិងចាត់វិធានការណ៌ ចំពោះទីតាំល្បែងស៊ីសងមាន់ជល់តាមអនឡាញ នៅចំណុចខាងកើតវត្តអង្គលំទង ស្ថិតនៅក្នុងភូមិក្រាំងស្បូវ ឃុំមហាឫស្សី ស្រុកកងពិសី ខេត្តកំពង់ស្ពឺ កំពុងតែលួចលាក់បើកលេង យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយក្រុមអ្នកបើកនិងអ្នកញៀនល្បែង ហាក់គ្មានញញើតនិងទោសទណ្ឌបន្តិចណាសោះ(ពោល)ពួកគេថែមទាំផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនទៀតផង។

ប្រភពពីប្រជាពលរដ្ឋ នៅក្នុងឃុំមហាឬស្សី បានអោយដឹងថា? ជារៀងរាល់ថ្ងៃ ក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំក្បាលគានចូលទៅលេងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ក្នុងអស់លោកអាជ្ញាធរនិងសត្ថកិច្ចស្រុកគង ពិសី ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត។ សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​

សូមជម្រាបថា? ពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសងមាន់ជល់តាមអនឡាញ  នៅចំណុចខាងកើតវត្តអង្គលំទង ស្ថិតនៅក្នុងភូមិក្រាំងស្បូវ ឃុំមហាឫស្សី ស្រុកកងពិសី ខេត្តកំពង់ស្ពឺ មហាជន បានដាក់ការសង្ស័យថា?ទីតាំងល្បែងស៊ីសងខាងលើនេះ អាចជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរ ស្រុកគង ពិសី ទេដឹង?ទើបបានជាអស់លោកហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ