ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អភិបាលខេត្តត្បូងឃ្មុំ ផ្ដល់ជូនកុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង និងថវិកាដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដល់សិស្សទាំង២៩នាក់ ដែលប្រឡងជាប់បាក់ឌុប និទ្ទេស A នៅក្នុងខេត្ត
Wed,04 January 2023 (Time 08:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 179នាក់)

នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមទាំង អភិបាលរងខេត្ត និងមន្ទីរអប់រំខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៣ ដែលជាប់និទ្ទេសAទាំង២៩នាក់ នៅក្នុងខេត្តត្បូងឃ្មុំ ព្រមទាំងអាណាព្យាបាលសិស្ស និងលោកនាយកសាលា នៅសាលប្រជុំ (ក) សាលាខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានផ្តល់ជូននូវកុំព្យូទ័រយួរដៃ ដល់សិស្សជាប់និទ្ទេសAទាំង២៩នាក់ ក្នុងម្នាក់១គ្រឿង ព្រមទាំងថវិកា ជាមួយគ្នានោះអាណាព្យាបាលសិស្ស និងនាយកសាលាទាំង១៣ ដែលប្អូនៗក្មួយសិក្សារៀនសូត្រ ទទួលបានថវិកាលើកទឹកចិត្តមួយចំនួនផងដែរ ដែលទាំងអស់នេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីជាការលើកទឹកចិត្តដែលសិស្សានុសិស្សៗ អាណាព្យាបាល និងនាយកសាលា ដែលតែងតែខិតខំប្រឹងប្រែងបង្រៀនដល់ក្មួយៗ ក្នុងការសិក្សារៀនសូត្រ ដោយប្រឡងបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងទទួលបាននិទ្ទេសAថែមទៀតនោះ ដែលជាកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រជាជនក្នុងខេត្តត្បូងឃ្មុំទាំងមូល។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍ថា សុខសន្តិភាព គឺជាកត្តាចម្បង ដែលធ្វើឲ្យសិស្សានុសិស្សរបស់យើង មានឱកាសគ្រប់គ្រាន់ដើម្បីសិក្សា ក្លាយទៅជាសិស្សពូកែ ដែលប្រឡងជាប់និទ្ទេសល្អយ៉ាងច្រើននាពេលនេះ។

បន្ថែមពីនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលខិតខំបង្រៀនសិស្ស ព្រមទាំងមាតាបិតាដែលជួយជំរុញ និងទំនុកបំរុងកូនៗរបស់ខ្លួន រហូតសម្រេចលទ្ធផលដ៏ល្អនេះថ្ងៃនេះ។

ឯកឧត្តមបណ្ឌិត ក៏បានថ្លែងការកោតសរសើរចំពោះសិស្សានុសិស្សទាំងអស់ដែលខិតខំសិក្សារៀនសូត្រ ជាពិសេសផ្ដល់នូវគន្លឹះសំខាន់ៗមួយចំនួនសម្រាប់បន្តទៅថ្នាក់បរិញ្ញាបត្រនៅឯមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា ក្នុងនោះមាន៣ចំណុចសំខាន់ គឺត្រូវមានចំណេះជំនាញ ភាសា និងកុំព្យូទ័រ ក៏ដូចជាលើកទឹកចិត្តដល់សិស្សដែលប្រលងធ្លាក់ ត្រូវបង្កើនការខិតខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយ។

បើតាមរបាយការណ៍របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នាឆ្នាំសិក្សា២០២១-២០២២ នៅក្នុងខេត្តត្បូងឃ្មុំ មានបេក្ខជនមកប្រឡងសរុប ៤,៨១០ នាក់ ក្នុងនោះស្រី ២.៧២៤នាក់ បេក្ខជនប្រឡងជាប់មានចំនួនសរុប ៣.៦២៤នាក់ ស្មើនឹង៧៥.៣៤ភាគរយ ស្រី ២,១៦០នាក់ ស្មើនឹង៧៩.៣០ភាគរយ ។ ក្នុងនោះនិទ្ទេសA សរុបចំនួន២៩នាក់ ស្រី២១នាក់ រួមមាន ៖ ស្រុកពញាក្រែកចំនួន២នាក់ ស្រុកអូរាំងឪចំនួន៧នាក់ ស្រុកតំបែរចំនួន១នាក់ ស្រុកត្បូងឃ្មុំចំនួន៣នាក់ ស្រុកក្រូចឆ្មារ៦នាក់ ស្រុកមេមត់ចំនួន២នាក់ និងក្រុងសួងចំនួន៨នាក់។ ហើយក្នុងនោះ និទ្ទេសB សរុប២៦៨នាក់ ស្រី១៦៩នាក់ និទ្ទេសC សរុប៧៨១នាក់ ស្រី៤៨៩នាក់ និទ្ទេស D សរុប១,២៩៧នាក់ ស្រី៧៩៤នាក់ និទ្ទេស E សរុប១,២៤៩នាក់ ស្រី៦៨៧នាក់ និងបេក្ខជនប្រឡងធ្លាក់សរុប១,១៨៦នាក់ ស្រី៥៦៤នាក់ ស្មើនឹង២៤.៦៦ភាគរយផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ