ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ហ្គេមបាញ់ត្រីជាច្រើនទូបង្កប់ក្នុងផ្សារទំនើបបឹងត្របែកផ្សារផ្លាហ្សាបើកលេងដោយរលូនមិនរំខានទៅដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌចំការមន!!!
Sat,07 January 2023 (Time 03:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 277នាក់)

ភ្នំពេញ៖ទីតាំងបើកល្បែងស៊ីសងខុសច្បាប់ ទូហ្គេមបាញ់ត្រីខ្នាតយក្ស និងប្រព័ន្ធអនឡាញគ្រប់ប្រភេទបង្កប់ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីអ្នកចាញ់ល្បែងម្នាក់មិនបញ្ចេញឈ្មោះបានលួចប្រាប់អង្គភាពពេញចិត្តមេឌា ដឹងថារូបគាត់ចាញ់លុយដោយសារល្បែងបាញ់ត្រី ជារៀងរាល់ថ្ងៃពេលខ្លះចាញ់អស់ពីខ្លួនដល់ថ្នាក់យកទូរសព្ឌ័ទៅបញ្ចាំបានលុយមកលេងទៀតពេលចាញ់អស់ដូចពាក្យចាស់លោកថា{សេះដាច់យកសេះតាម}ដើម្បីយកដើមមកវិញលោកត្រូវតែបង្ខំចិត្តយកម៉ូតូទៅដាក់បញ្ចាំយកលុយមកបន្តផ្សងសំណាងតែអកុសល យីអ៊ុនដាក់ អារក្សជាន់ ទើបធ្វើឱ្យគាត់ចាញ់មិនងើបមុខទើបបង្ខំចិត្តលក់ម៉ូតូនឹងទៅ។

ជុំវិញល្បែងស៊ីសងខាងលើបង្កប់ក្នុងផ្សារបឹងត្របែកផ្លាហ្សាពលរដ្ឋគ្រប់មជ្ឈដ្ឋានឃើញថាលួចបើកដំណើរការជារៀងរាល់ថ្ងៃដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌចំការមន។ហាក់បីដូចជាមានការបិទបាំង ឬត្រូវដងត្រូវផ្លែគ្នារួចទៅហើយបានជាសម្ងំស្ងៀមមើលមិនឃើញទៅវិញ។

រីឯលោក យិន សាន អធិការខណ្ឌចំការមនអង្គភាពយើងមិនអាចសុំការបំភ្លឺនិងទាក់ទងបានទេដោយសារខលចូលគ្មានអ្នកលើក។

សង្ឃឹមថាលោកអធិការខណ្ឌនិងជ្រាបព័ត៌មានដឹកនាំកម្លាំងរបស់ខ្លួនចុះពិនិត្យធ្វើការបង្ក្រាបទាន់ពេលវេលា ចៀសវាង ប្រជាពលរដ្ឋ មានការរិះគន់ថាមានការបើកភ្លើងខៀវពីសំណាក់មន្ត្រីពាក់ព័ន្ធមូលដ្ឋានទើបទីតាំងបើកលេងល្បែងហ្គេមបាញ់ត្រីនិងហ្គេមផ្សេងៗគ្រប់ភេទបង្កប់ក្នុងជាន់ទី៤ស្ថិតក្នុងផ្សារផ្សារបឹងត្របែកបានដោយរលូន។

ពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា៖លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងដឹកនាំកម្លាំងក្រោមឱវ៉ាទរបស់ខ្លួនចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសមួយកន្លែងនេះបានជាក់ជាមិនខាន!!ជៀសវាងការិះគន់ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យថាមានការបើកដៃពីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានទើបអាចបែកដំណើរការបាន។

ជាពិសេសប្រជាពលរដ្ឋស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញសូមមេត្តាជួយចាត់មន្ត្រីជំនាញនៅស្នងការចុះពិនិត្យនិងស្រាវជ្រាវដើម្បីធ្វើការបង្ក្រាបផង។ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ សង្ឃឹមថាលោកអភិបាលរាជធានីភ្នំពេញនិងស្នងការរាជធានីភ្នំពេញនិងបង្ក្រាបបានចាក់ជាមិនខានដើម្បីភូមិ/ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុចនិងរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទាំងពីរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ