ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម ដួង តារា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សនានាចំនួនជាង ៥០០នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី សាម៉េត នាខេត្តកំពង់ចាម
Mon,06 February 2023 (Time 09:33 AM)
ដោយ ៖ (ចំនួនអ្នកអាន: 241នាក់)

នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ, អ្នកឧកញ៉ា​ យូ​ សាម៉េត​ ប្រធានក្រុមការងារចុះជួយកសាងពង្រឹងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត,ឯកឧត្តមបណ្ឌិត មួង ឃីម,  លោកឧកញ៉ា សោម សុខរ៉ាឌី រួមជាមួយក្រុមការងារជាច្រើនរូបបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សនានាចំនួនជាង ៥០០នាក់ មកពី៧ឃ៉ំ នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម,ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្ត រួមជាមួយឯកឧត្តម-លោកជំទាវ អភិបាលស្រុក មេឃ៉ំ អ្នកមុខអ្នកការ ក្រុមការងារជាច្រើនរូបផងដែរ។

ក្នុងពិធីសំណេះសំណាលនាឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ជាមួយប្រជាពលរដ្ឋថា លោករីករាយទទួលស្វាគមន៍ នៅពេលដែលបងប្អូនបានចូលរួម ជីវភាពជាមួយគណៈបក្សប្រជាជនកម្ពុជា និងជឿងជាក់លើការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយសូមឲ្យបងប្អូនបន្តចូលរួមបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន។

ក្រោយពីចប់មតិសំណេះសំណាលក៏មានការអានសេចក្តីប្រកាសបញ្ជូលសមាជិក ដោយឯកឧត្តម ទ៉ំ លឹមយុន ជាគណៈចាត់តាំង និងជាសមាជិកក្រុមប្រឹក្សាខេត្តផងដែរ។

ឆ្លៀតក្នុងឱកាសដ៏សែនកក់ក្តៅនេះដែរ ឯកឧត្តមបណ្ឌិត លី សាម៉េត ក៏បានមានប្រសាសន៍ស្វាគមន៍ និងសំណេះសំណាលសួរសុខទុក្ខដល់សមាជិកនៅក្នុងអង្គពិធីទាំងមូល និងបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះសម្តេចតេជោគឺពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេចដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគឺដូចជាសុខទុក្ខរបស់គណបក្សប្រជាជនកម្ពុជា និងសូមឲ្យបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីឲ្យគណៈបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា។

លោក យ៉ង យាន់ អតីតប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ស្រុកស្ទឹងត្រង់ លោក បានប្ដេជ្ញាយ៉ាងមុតមាំថាលោក និងសមាជិកទាំងអស់នឹងស្មោះត្រង់ចំពោះបក្ស ខិតខំបំពេញការងារតាមាគ៌ា ដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ ហើយនឹងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នានាពេលបោះឆ្នោតក្នុងពេលខាងមុខ ព្រោះមានតែគណៈបក្សប្រជាជនកម្ពុជា ទេ ដែលជឿជាក់ និយាយពិត ធ្វើពិត និង ការអភិវឌ្ឍន៍ជាក់ស្តែងពិតប្រាកដ។

នាចុងបញ្ចប់នៃកម្មវិធីក៏មានការចែកជូននូវលិខិតបញ្ជាក់សមាជិក និងមានការថតរូបអនុស្សាវរីយរវាងថ្នាក់ដឹកនាំ និងសមាជិកដែលបានចូលរួមផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ