ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម ដួង តារា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រកែច្នៃស្ករសរបស់ក្រុមហ៊ុន Cambodian Household Healthy Product Co, LTD
Mon,27 March 2023 (Time 01:28 PM)
ដោយ ៖ (ចំនួនអ្នកអាន: 188នាក់)

(ភ្នំពេញ): នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោសព្រំផ្ដល់សិរីសួស្ដីជ័យមង្គល សម្ពោធរោងចក្រកែច្នៃស្ករសរបស់ក្រុមហ៊ុន Cambodian Household Healthy Product Co.Ltd ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខណ្ឌកំបូល រាជធានីភ្នំពេញ។

ស្ថិតក្នុងពិធីនោះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី ពាណិជ្ជករ អ្នកសារព័ត៌មាន ភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

សូមបញ្ជាក់ថារោងចក្រកែច្នៃស្ករសរបស់ក្រុមហ៊ុន Cambodian Household Healthy Product Co.Ltd គឺជារោងចក្រដែលកែច្នៃស្ករសសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដែលវិនិយោគក្នុងប្រទេសកម្ពុជាតែម្ដងដោយមានរយៈពេលរហូតដល់ ៥០ឆ្នាំ និងចំណាយថវិកាជិត ៩លានដុល្លារអាមេរិក។ ហើយរោងចក្រនេះគឺជារោងចក្រដែលកែច្នៃស្ករស ដោយយកវត្ថុធាតុដើមចេញស្ករសដែលសម្រេចរួចពីរោងចក្រ ១០០ភាគរយ យកមកកែច្នៃលាយជាមួយល្បាយដើម្បីបន្ថយជាតិស្ករនៅសល់ត្រឹម ៧០ភាគរយ ដោយគិតគូរពីសុខភាព សុវត្ថិភាព និងតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់អ្នកបរិភោគក្នុងការកាត់បន្ថយនូវជំងឺផ្សេងៗដូចជាជំងឺទឹកនោមផ្អែមជាដើម។

លោក សេម ដែលជាជនជាតិជប៉ុន និងជាម្ចាស់ភាគហ៊ុនធំផងដែរ បានមានប្រសាសន៍ថាការបង្កើតរោងចក្រនេះគឺសំដៅជាធំទៅលើ ជីវភាព និងការងារសម្រាប់ប្រជាពលរដ្ឋខ្មែរដើម្បីឲ្យពួកគាត់មានការងារធ្វើច្រើន ។ ទាក់ទងនឹងដំណើរការរបស់រោងចក្រគឺដំណើរការ ២៤ម៉ោងចែកជា ៣វគ្គ ក្នុងមួយថ្ងៃ ហើយក្នុងមួយវគ្គៗមានរយៈពេល ៨ម៉ោង និងអាចផលិតស្ករសរបាន ២៤តោន ស្មើរនឹង ៧២តោនក្នុងមួយថ្ងៃ។

សូមបញ្ជាក់ថាក្នុងរោងចក្រគឺមានមានលក្ខណៈស្តង់ដារ ដោយគិតគូរពីសុខភាពរបស់អ្នកប្រើប្រាស់ជាចម្បង។ ចំពោះខ្សែសង្វាក់ក្នុងការផលិតនៅក្នុងរោងចក្រទៀតសោត កម្មករ-កម្មការិនីទាំងអស់ត្រូវបានឆ្លងកាត់ និងអនុវត្តតាមបទដ្ឋានអនាម័យ ដើម្បីដំណើរការកែច្នៃផលិតផលតាមម៉ាស៊ីនស្វ័យប្រវត្តិដែលមានលក្ខណៈស្តង់ដារខ្ពស់។

ស្ថិតក្នុងពិធីនោះឯកឧត្តម ដួង តារា ក៏បានមានប្រសាសន៍អរគុណដល់ជនជាតិជប៉ុនដែលបានផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង ដឹកនាំ និងគ្រប់គ្រងនូវសង្វាក់ផលិតដល់ប្រជាជនខ្មែរ ដើម្បីប្រជាជនមានការងារធ្វើច្រើន និងបង្កើនជីវភាព។ កម្ពុជាមានមោទនភាពដែលបានប្រើប្រាស់នូវបច្ចេកវិទ្យារបស់ជប៉ុនបន្ត។ ឯកឧត្តមសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនិស្សិតដែលមានជំនាញបច្ចេកវិទ្យាទាំងអស់ព្រោះនេះជាឱកាសដើម្បីរៀនសូត្របន្ថែម ភ្ជាប់ជាមួយនឹងឱកាសការងារផងដែរ ព្រោះរោងចក្រកំពុងត្រូវការអ្នកដែលមានសមត្ថភាព។

ជាចុងក្រោយភ្ញៀវកិត្តិយសទាំងអស់ក៏បានចូលទស្សនានូវខ្សែសង្វាក់ផលិតនៅក្នុងរោងចក្រទាំងមូល និងបានថតរូបជាអនុស្សាវរីយ៍ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ