ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បាន ចុះហាមឃាត់អាជីវកម្មជីកអាចម៍ដីបឹង របស់លោកស៊្រាង ផេង ពុំមានច្បាប់អនុញ្ញាត នៅឃុំស្វាយរមៀត
Wed,29 March 2023 (Time 04:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 221នាក់)

ខេត្តកណ្តាល ៖ ក្រោយពីទទួលបានព័ត៌មានពីបងប្អូនអ្នកសារព័ត៌មាន ទាក់ទងនិងករណីអាជីវកម្ម ជីកនិងដឹកដីរបស់លោកស៊្រាង ផេង ពុំមានច្បាប់អនុញ្ញាតិ នៅចំណុចភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលធ្វើសកម្មភាពជីក និងដឹកជញ្ជូនយកទៅលក់ យ៉ាងអនាធិបតេយ្យជាទីបំផុត បណ្ដាលឱ្យស្ថានភាពបឹង ក្រហេងក្រហូងប៉ះដល់ប្រព័ន្ធអេកូស៊ី និងជីវៈចម្រុះ ថែមទាំងបាត់បង់រូបរាងដើមធម្មជាតិរបស់បឹងចានន់ ចំពោះការដឹកជញ្ជូនវិញ តាមរថយន្ត ឡានធំៗ មិនគ្របដណ្តប់ ស្បៃ មុង តង់ អោយបានត្រឹមត្រូវ ធ្វើឲ្យជ្រុះអាចម៌ដី ប្រឡាក់ផ្លូវនិងខូចខាតផ្លូវយ៉ាងខ្លាំង និងបង្ករឲ្យហុយពេលមេឃក្តៅ និងពេលភ្លៀង រអិលដួលម៉ូតូ កង់ បង្ករឲ្យគ្រោះថ្នាក់ដល់ពលរដ្ឋធ្វើដំណើរទៀតផង។ធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋស់នៅក្នុងឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ភ្លាមៗនោះ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានចាត់តាំងលោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល បានដឹកនាំក្រុមការងារស្រុក ចុះពិនិត្យ និងហាមឃាត់ម្ចាស់អាជីវកម្មជីកដឹកដី ពុំមានច្បាប់អនុញ្ញាតិ មួយកន្លែងស្ថិតនៅ ក្នុងភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ សូមជម្រាមថា នៅក្នុងប្រតិបត្តិការនោះផងដែរ លោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល បានហាមឃាត់គ្រឿងចក្រនិងរថយន្តដឹកដី ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋនៅក្នុងឃុំស្វាយរមៀត បានសំដែងការសាទរចំពោះចំណាត់ការ របស់លោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល ដែលមានវិធានការណ៌តាមផ្លូវច្បាប់ បានទាន់ពេលវេលា ចំពោះម្ចាស់ទីតាំងជីកនិងដឹកដីខាងលើ(ពោល)កន្លងមកពួកគេមិនដែលគ្របតង់ ឬស្រោចទឹកនោះទេ បណ្តាលអោយមានការជ្រុះអាចម៌ដី និងហុយសំពីងសំពោង ប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ