ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ខេត្តកែបបានក្លាយ ជាទីតាំងដែលឆក់ទាញបេះដូងទេសចរណ៍ យ៉ាងឆាប់ រហ័ស ទាំងសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ
Tue,18 April 2023 (Time 05:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 143នាក់)

ខេត្តកែប ៖ នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា ខេត្តកែបបានក្លាយជាទីតាំងដែលឆក់ទាញបេះដូងទេសចរណ៍ យ៉ាងឆាប់រហ័ស ទាំងសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ព្រោះមានកត្តាទីតាំងភូមិសាស្ត្រ អំណោយផលល្អ មានរមណីយដ្ឋាន និងរីសតស្នាក់នៅជាច្រើនកន្លែង។
អ្វីដែលកាន់តែទាក់ទាញបន្ថែមទៀតនោះគឺ នៅភូមិសាស្ត្រខេត្តកែប មានការអភិវឌ្ឍជាច្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។
លោក ខេង យ័ន អភិបាលក្រុងកែប បានថ្លែងប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា សម្រាប់គម្រោងអភិវឌ្ឍនៅក្នុងខេត្ត មានគម្រោងជាច្រើនដូចខាងក្រោម៖
១,គម្រោងវិនិយោគសាងសង់កំពង់ផែសេះសរ សម្រាប់ដឹកទំនិញកំពុងដំណើរការសាងសង់
២,គម្រោងវិនិយោគសាងសង់រមណីយដ្ឋាន the sun view Resort
៣,គម្រោងវិនិយោគសាងសង់ Kep Adven ture Park
៤, គម្រោងអភិវឌ្ឍន៏ឆ្នេរកម្សាន្តប្រណិតគម្រិតខ្ពស់ ២៧០០ ម៉ែត្រ
៥,គម្រោងវិនិយោគសាងសង់ភោជនីយដ្ឋាន នុងក្លឹមទូកក្ដោងមាត់សមុទ្រ
៦,គម្រោងវិនិយោគអភិវឌ្ឍន៍កោះទន្សាយ របស់ក្រុមហ៊ុនទ្រីភាព កោះទន្សាយរីសត
៧,គម្រោងវិនិយោគអភិវឌ្ឍន៍កោះកុក កោះស្វាយ កោះម្ទេស របស់ក្រុមហ៊ុនសាមាណេអា
៨,គម្រោងវិនិយោគសាងសងកំពង់ផែខ្នាតតូចដឹកទំនិញ (កំពុងរៀបចំនិតីវិធីអនុវត្តគម្រោង)
៩,គម្រោងវិនិយោគអភិវឌ្ឍន៍អេកូទេសចរណ៍ខ្នាតតូចនៅតំបន់ឧទ្យាជាតិកែប ចំនួនជាង ១០ក្រុមហ៊ុន (កំពុងរៀបចំនីតិវិធីដើម្បីអនុវត្តគម្រោង)។
ភ្នាក់ងារទិញ-លក់អចលនទ្រព្យម្នាក់ប្រចាំខេត្តកែប បានឱ្យដឹងដែរថា បច្ចុប្បន្ននេះខេត្តកែបកាន់តែមានភាពទាក់ទាញ ការលក់ទិញលក់ដីធ្លី ជាពិសេសភ្ញៀវមកពីភ្នំពេញ ដែលមួយចំនួនទិញសម្រាប់ទុកអភិវឌ្ឍន៍ជាតំបន់កម្សាន្ត និងផ្ទះលំហែ ហើ យមួយចំនួនទៀត សម្រាប់ទិញទុកចំណេញនៅពេលអនាគត។

លោកបន្តថា កាលពីអំឡុងពេលស្ថានភាពកូវីដ១៩រាលដាលខ្លាំង និងមានការបិទខ្ទប់តាមតំបន់មួយ ចំនួនខេត្តកែប នៅតែទទួលបានការទិញ-លក់ដីធ្លី ហើយកាលនោះអ្នក មានលុយ មានឱកាសខ្ពស់ក្នុងការ ស្វែងរកទីតាំងដីល្អៗ ដោយសារតែម្ចាស់ដីមួយចំនួន ត្រូវការលុយបន្ទា ន់ ដើម្បីដោះស្រាយ ជីវភាពពីព្រោះថាជួបនឹងវិបតិ្តកូវីដ១៩។
រហូតមកដល់ពេលនេះ ការទិញលក់ដីធ្លី នៅតែបន្តមានសកម្មភាពហើយអ្នកអភិវឌ្ឍន៍ ក៏ចាប់ផ្ដើមប ញ្ចេញគម្រោង របស់ខ្លួនជាបន្តបន្ទាប់ផងដែរ សម្រាប់បម្រើដល់វិស័យទេសចរណ៍ ជូនភ្ញៀវទេសចរណ៍ ។
លោកបន្ថែមថា នៅពេលអនាគតលោកជឿថា ខេត្តកែបនឹងកាន់តែមានសក្ដានុពល នៅក្រោមការដឹក នាំរបស់ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ ស្របពេលរដ្ឋបាលខេត្តក៏ បាននិងកំពុងអភិវឌ្ឍតំបន់ទេសចរ ណ៍បន្ថែម ដែលធ្វើឱ្យតម្រូវ សេវាកម្មទេសចរណ៍ នឹងមានកំណើនហើយពេលនេះ ការវិនិយោគលើសេវាកម្មទេសចរណ៍នេះក៏នឹងកើនឡើងដូចគ្នាដែរ។
បើតាមប្រសាសន៍ របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឱ្យដឹងថា រាជរដ្ឋាភិបាល បានកំណត់យកតំបន់ឆ្នេរជាគោលដៅ ក្នុងការអភិវឌ្ឍ ក្នុងនោះរដ្ឋាភិបាល ក៏បានស្ថាបនាផ្លូវជាតិលេខ៣ ផ្លូវជាតិលេ ខ៣១ និង៣៣ តភ្ជាប់ពីភ្នំពេញម កកាន់ខេត្តកែប និង ខេត្តកំពត ដើ ម្បីសម្រួល ដល់ការធ្វើដំណើរ របស់ទេសចរ និងវិនិយោគិន មកកាន់ខេត្តកែប ក៏ដូចជាខេត្តកំពតផងដែរ ។
ការអភិវឌ្ឍទាំងនេះ នឹងធ្វើឱ្យខេត្តកែបកាន់តែមានភាព ទាក់ទាញខ្លាំងឡើងសម្រាប់ ការអភិវឌ្ឍទៅលើវិស័យនានា ដែលមានអាទិភាព នៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ។
ស្របជាមួយគ្នាដែរ កោះមួយចំនួននៅក្នុងខេត្តកែប ក៏ត្រូវបានវិនិយោគជាបន្តបន្ទាប់ និងអាចលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ