ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អំពើរពុករលួយកំពុងកើតមានយ៉ាងពេញបន្ទុកក្នុងកម្មវិធីដេញថ្លៃស្ថាបនាផ្លូវក្នុងខេត្តកំពង់ចាម ខណៈក្រុមអ្នកម៉ៅការធ្វើសកម្មភាពដោយចំហរគ្មានខ្លាចរអាអាជ្ញាធរពាក់ព័ន្ធ
Wed,05 April 2023 (Time 01:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 186នាក់)

ខេត្តកំពង់ចាម ៖ ក្រុមហ៊ុនមួយចំនួនជាអ្នកម៉ៅការដេញថ្លៃជួសជុលស្ថាបនាផ្លូវក្នុងខេត្តកំពង់ចាមកំពុងប្រព្រឹត្តិអំពើពុករលួយដោយចំហរបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋាន បំផ្លាញសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ដោយពួកគេបានយកថវិការថ្នាក់ក្រោមជាតិមកចែកគ្នាក្រោមរូបភាព លុយទឹកតែ ខណៈថវិការទាំងនោះរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់អភិវឌ្ឍន៍ស្ថាបនាផ្លូវ ឃុំ/សង្កាត់ បម្រើដល់ផលប្រយោជន៍ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រកបបររកស៊ីចិញ្ចឹមជីវិត។
ជាក់ស្តែងនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៣ មានការដាក់ឳ្យដេញថ្លៃគម្រោងចំនួនមួយកម្រោង រៀបចំការដេញថ្លៃ នៅសាលា សង្កាត់វាលវង់ ខេត្តកំពង់ចាម ដែលមានក្រុមហ៊ុនចូលរួមដេញថ្លៃមិនក្រោមពី ៥០ នោះទេ ។ តែពេលដាក់សំណើរដេញថ្លៃមានត្រឹមតែ ៣ ទៅ ៤ ក្រុមហ៊ុនតែប៉ុណ្ណោះ មូលហេតុដែលក្រុមហ៊ុនមួយចំនួនមិនដាក់សំណើរដេញថ្លៃដោយសារ មានមេខ្យលនិងបក្សពួក ជាអ្នកដើរសំរបសំរួលចរចារថ្លៃទឹកតែជាមុន ។
.................សម្លេងបក្សពួកចរចារជាមួយក្រុមហ៊ុនផ្សេង................
ក្រុមមនុស្សដែលមកចាំទាមទាលុយទឹកតែទាំងនោះ ត្រូវបានប្រភពច្បាស់ការបង្ហើបឳ្យដឹងថាគ្រប់អ្នកម៉ៅការដេញថ្លៃដែលមានបំណងចង់បានត្រូវតែចរចាជាមុនសិនដោយត្រូវតែដកភាគរយមកចែកឳ្យពួកគេតាមការទាមទារ បើមិនដូច្នេះទេគឺមិនអាចដេញថ្លៃបានដោយស្រួលឡើយ ពោលគឺពួកគេនឹងចូលអុកឡុកបង្ករភាពរញេរញ៉ៃពេញកម្មវិធីដេញថ្លៃជាក់ជាមិនខាន ។ ប្រភពខាងលើឳ្យដឹងទៀតថាក្រុមអ្នកម៉ៅការទាំងនោះមិនខ្វល់ពីផលប្រប្រយោជន៍របស់ប្រជាពលរដ្ឋនោះទេធ្វើយ៉ាងណាឳ្យតែពួកគេអាចយកប្រាក់របស់រដ្ឋមកចែកគ្នាបាន ។
ជុំវិញករណីខាងលើនេះមិនដឹងថា លោក អ៊ុន ចន្តា អភិបាលខេត្តកំពង់ចាម បានដឹងឬយ៉ាងណានោះទេ ខណៈករណីនេះមិនមែនជាលើកទី១ឡើយ ដោយក្រុមអ្នកម៉ៅការខាងលើនេះបានប្រព្រឹត្តិរាប់សិបឆ្នាំមកហើយ តែមិនមានចំណាត់ការណាមួយពីអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តមួយនេះឡើយ ។ ការមិនមានចំណាត់ការត្រូវបានប្រភពមួយចំនួនបង្ហើបឳ្យដឹងថា ដោយសារមន្រ្តីពាក់ព័ន្ធបានរួមគំនិត្យគ្នាប្រព្រឹត្តអំពើរពុករលួយយកលុយរដ្ឋមកចែកគ្នាទើបអាចធ្វើឳ្យដំណើរការដេញថ្លៃប្រព្រឹត្តិទៅដោយរលួន បិតបាំងថ្នាក់ដឹកនាំខេត្តបាន ។ ប្រជាពលរដ្ឋមួយចំនួនបានសំណូមពរដល់លោក អ៊ុន ចន្តា អភិបាលខេត្តកំពង់ចាមមេត្តាចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់ក្រុមហ៊ុនទាំងឡាយណាដែលធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋ ផលប្រយោជន៍រាជរដ្ឋាភិបាល ពិសេសជំនឿជឿជាក់របស់ប្រជាពលរដ្ឋមកលើសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលតែងគិតគូពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ពេលវេលា ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ