ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
មហាជនបានលើកឡើងជាសំនួរថា តើទីតាំងល្បែងស៊ីសងកន្ទុយលេខឆ្នោតយួន នៅក្នុងសង្កាត់តាខ្មៅ និងសង្កាត់ដើមមានអាជ្ញាធរនិងសមត្ថកិច្ចក្រុងតាខ្មៅ ទទួលបានលាភឬទទួលបានសំណែន ពីមេល្បែងហើយទេដឹង?។
Sat,13 May 2023 (Time 04:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 229នាក់)

កណ្តាល៖ប្រភពបានអោយដឹងថា?ល្បែងស៊ីសង ប្រភេទ កន្ទុយលេខឆ្នោតយួន នៅក្នុងភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល និងទីតាំងមួយកន្លែងទៀត នៅចំណុចផ្លូវលេខ២០៤ ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចក្រុងតាខ្មៅ ហាក់បីដូចជាមិនស៊ូវអើពើ ឬមិនស៊ូវអនុវត្ត តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។


សូមជម្រាបថា?ក្នុងនាមអាជ្ញាធរនិងសមត្ថកិច្ចក្រុងតាខ្មៅ គួរតែនាំគ្នាទប់ស្កាត់ និងលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមអនុសាសន៌របស់សម្តេចតេជោហ៊ុនសែន អស់លោកមិនត្រូវនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែននោះទេ?ធ្វើអោយថ្នាក់ដឹកនាំលោកឈឺក្បាលវិលមុខ ចំពោះល្បែងស៊ីសងល្បែងកន្ទុយលេខឆ្នោតយួន ចំនួន២ទីតាំងខាងលើនេះ។សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យ
ខាងតែបាន​។

សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសង កន្ទុយលេខឆ្នោតយួនខាងលើនេះ ចាំមើលអស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្រុងតាខ្មៅលោកមានវិធានការណ៌ទប់ស្កាត់ដែលឬទេ? ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ពិសេសអនុវត្តនូវគោលនយោបាយភូមិ.សង្កាត់មានសុវត្ថភាពទាំង៩ចំនុចរបស់ក្រសួងមហាផ្ទៃ។

មហាជនបានលើកឡើងជាសំនួរថា តើទីតាំងល្បែងស៊ីសងកន្ទុយលេខឆ្នោតយួនខាងលើនេះ អាជ្ញាធរនិងសមត្ថកិច្ចក្រុងតាខ្មៅទទួលបានលាភឬទទួលបានសំណែន ពីមេល្បែងស៊ីសង ខាងលើនេះហើយទេដឹង ទើបអស់លោកមិននាំគ្នាទប់ស្កាត់ឬបង្ក្រាបអោយបានទាន់ពេលវេលា តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ