(រាជធានីភ្នំពេញ) ៖ ថ្មីៗនេះមានការបែកធ្លាយព័ត៌មានជនជាប់ឃុំពន្ធនាគារម១ ព្រៃស កំពុងវាយតប់គ្នាយ៉ាងអាណាធិបតេយ្យ ហើយជនជាប់ឃុំមានប្រើទូរស័ព្ទលេងប្រចាំថ្ងៃដោយសេរីទៀតផង ដែលគ្មានសណ្ដាប់ធ្នាប់ និងអ្នកគ្រប់គ្រងបានបណ្ដែតបណ្ដោយឲ្យធ្វើអ្វីៗយ៉ាងគឃ្លើនទៀតផង ខណៈជនជាប់ឃុំវាយដំគ្នានោះ ជនជាប់ឃុំផ្សេងទៀតបានប្រើទូរស័ព្ទថត ដោយបានផ្ញើឲ្យក្រុមគ្រួសារជនជាប់ឃុំរូបនោះ។ នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពព័ត៌មាន យើងទទួលបាននៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។យោងតាមប្រភពព័ត៌មាន ដែលចេញពីក្រុមគ្រួសារជនជាប់ឃុំ បានឲ្យដឹងថា ក្រុមគ្រួសារពួកគាត់កំពុងមានការព្រួយបារម្ភអំពីសុខសុវត្ថិភាពរបស់គ្រួសារគាត់ ដែលកំពុងតែមានបញ្ហាជាមួយជនជាប់ឃុំដូចគ្នា ដោយបានវាយប្រតប់គ្នាតាមអំពើរចិត្ត ហើយគ្មានអ្នកណាហ៊ានហាមឃាត់នោះទេ ហាក់ដូចជាពន្ធនាគារមួយនេះគ្មានមន្ដ្រីពន្ធនាគារមើលការខុសត្រូវឲ្យបានដិតដល់ទាល់តែសោះ។កន្លងមកតាមប្រភពព័ត៌មាន មន្ដ្រីពន្ធនារព្រៃសម្នាក់ សុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់អំពីជនជាប់ឃុំដែលអាចប្រើប្រាស់ទូរស័ព្ទបាននោះទេ ទី១ គឺតាមទូរស័ព្ទរបស់ពន្ធនាគារផ្ទាល់ ដោយជនជាប់ឃុំគឺត្រូវទិញកាត ដើម្បីខលខ្លួនឯង ប៉ុន្ដែបច្ចុប្បន្ននេះមិនមានចឹងទេ គេខលគេគិតលុយជាមុខរបរតែម្ដង។ ទី២នោះ គឺមានបន្ទប់មួយផ្សេងទៀត ដែលមានការខលដូរវេនគ្នាតែម្ដង។ បច្ចុប្បន្ននេះបែជាជនជាប់ឃុំមានសិទ្ធិប្រើប្រាស់ទូរស័ព្ទ ក្នុងនាមមន្ដ្រីតូចតាចគឺមិនអាចដឹងមូលហេតុរបស់ប្រធានពន្ធនាគារម១ព្រៃសបានទេ។ មហាជនមានការឆ្ងល់ថា ហេតុអ្វីការប្រើទូរស័ព្ទបែបអាណាធិបតេយ្យបែបនេះហើយ ប្រធានពន្ធនាគារម១ ព្រៃសមិនហាមឃាត់ ឬអាចយកលេសថា អ្នកទោសលួចលាក់យកចូល ប៉ុន្ដែបើតាមការពិតនោះទេ ពន្ធនាគារមានការគ្រប់គ្រងតឹងរ៉ឹងណាស់មិនអាចបណ្ដែតបណ្ដោយឲ្យជនជាប់ឃុំណាម្នាក់ យកទូរស័ព្ទចូលបានសោះ នេះប្រហែលជាមានសូកប៉ាន់ណាមួយហើយ ដើម្បីបានទូរស័ព្ទចល័តប្រើប្រាស់បានដោយសេរី។កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្លាប់មានប្រសាសន៍ ឲ្យអគ្គនាយករដ្ឋពន្ធនាគារ ត្រូវត្រួតពិនិត្យឡើងវិញ មិនអនុញ្ញាតឲ្យមានការប្រើប្រាស់ទូរស័ព្ទដៃក្នុងពន្ធនាគារឡើយ។ ប៉ុន្ដែពាក់ព័ន្ធនឹងសុវត្ថិភាពរបស់អ្នកទោស សម្ដេចក្រឡាហោមបានព្រមានមន្ដ្រីពន្ធនាគារ ត្រូវតែរៀបចំឲ្យបានម៉ត់់ចត់ធ្វើអ្វីតាមផ្លូវច្បាប់ ខណៈពេលក្រុមគ្រួសារសុខទុក្ខ តាមដានដោយយកចិត្តទុកដាក់បំផុត។ លើសពីនេះទៀត សម្ដេចក្រឡាហោម បានបញ្ជាក់ថា ត្រូវត្រួតពិនិត្យឲ្យបាន កុំប្រើប្រាស់ និងមិនអនុញ្ញាតឲ្យប្រើប្រាស់ទូរស័ព្ទជាដាច់ខាត។ ក្នុងនោះអ្នកជាប់ឃុំនៅម១សុំអន្តរាគមន៍ទៅសម្តេចក្រហោមស ខេង មានខ្លឹមសារថា: សំណើអន្តរាគមន៍យើងខ្ញុំជាជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១។ សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតកម្មវត្ថុ ៖ សំណើសុំអន្តរាគមន៍ពីសម្តេចក្រឡាហោម ចាត់មន្ត្រីត្រួតពិនិត្យជនជាប់ឃុំនៅអគារ“C” នៃមណ្ឌល អប់រំកែប្រែទី១ ដែលបានបង្កើតបក្ខពួកប្រើអំណាចបង្កហិង្សាលើជនជាប់ឃុំ និងលួចប្រើទូរស័ព្ទ។សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទសូមគោរពជម្រាបជូន សម្តេចក្រឡាហោម មេត្តាជ្រាបដ៏ ខ្ពង់ខ្ពស់ថា មានជនជាប់ឃុំបានបង្កើតបក្ខពួក មិនគោរពបទបញ្ជាជនជាប់ឃុំ ប្រើអំណាចតែងតែបង្កហិង្សាលើជន ជាប់ឃុំផ្សេងទៀត និងលួចប្រើប្រាស់ទូរស័ព្ទចល័ត។ ពេលជនជាប់ឃុំដែលមានបក្ខពួកបង្កហឹង្សាលើជនជាប់ ឃុំផ្សេងទៀត មណ្ដលអប់រំកែប្រែមិនបានចាត់វិធានការមន៍លើជនបង្កឡើយ ដែលធ្វើឱ្យជនជាប់ឃុំមួយចំនួនធំ ខ្លាចរអាជាខ្លាំង និងបារម្ភពីសុវត្ថិភាពរបស់ខ្លួន។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំបំផុតចំពោះ សម្តេចក្រឡាហោម នឹងចាត់វិធានការណ៍យ៉ាងតឹងរឹងបំផុត លើជនជាប់ឃុំក៏ដូចជាមន្ត្រីដែលបានប្រព្រឹត្តខុសឆ្គង។សេចក្ដីដូចបានគោរពជម្រាបជូនដ៏ខ្ពង់ខ្ពស់ខាងលើ សូម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាអន្តរាគមន៍ចាត់មន្ត្រីត្រួតពិនិត្យដើម្បីមានវិធានការណ៍ទប់ស្កាត់បាតុភាពខាងលើ ដោយ ក្ដីអនុគ្រោះ។សូម សម្ដេចក្រឡាហោម មេត្តាទទួលនូវសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ។ទាក់ទិននឹងបញ្ហាបណ្ដែតបណ្ដោយរបស់ប្រធានពន្ធនាគារម១ព្រៃស ដោយបណ្ដាលឲ្យជនជាប់ឃុំវាយតប់គ្នា និងប្រើទូរស័ព្ទដោយសេរីបែបនេះ សូមឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ មេត្តាត្រួតពិនិត្យមើលបញ្ហា ដែលបានកើតឡើងក្នុងពន្ធនាគារព្រៃសផងទាន៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ