ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
មហាជនសំណូមពរដល់លោកស ថេត និងលោកឃួង ស្រេង សូមមេត្តាជួយចាត់វិធានការណ៌តាមផ្លូវច្បាប់ ចំពោះទីតាំងហ្គេមបាញ់ត្រី នៅក្នុងផ្សារទំនើមសុីធីម៉ល ជាន់ទី២ ខណះពេលដែលអាជ្ញាធរខណ្ឌ៧មករា រក្សាភាពស្ងៀមស្ងាត់។
Sat,06 May 2023 (Time 10:54 AM)
ដោយ ៖ (ចំនួនអ្នកអាន: 208នាក់)

ភ្នំពេញ៖ មហាជនដែលត្រូវជាអាណាព្យាបាលរបស់ក្មេងៗ នៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បានសំណូមពរដល់លោកស ថេត ស្នងការក្រុងភ្នំពេញ ពិសេសលោកឃួង ស្រេង អភិបាលក្រុងភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី នៅក្នុងផ្សារទំនើបសុីធីម៉លជាន់ទី២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ដែលកំពុងតែបើកដំណើរការ ពង្វក់ក្មេងៗ និងកូនរបស់ពួកគាត់ អោយភ្លេចសាលា ភ្លេចចូលរៀនអស់ហើយ ខណះពេលដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ៧មករា  បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។

មហាជនបាននាំគ្នាដាក់ការសង្ស័យ ទៅលើអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌ៧មករា ករណីល្បែងស៊ីសង ហ្គេមបាញ់ត្រីនៅក្នុងផ្សារទំនើបសុីធីម៉ល ជាន់ទី២ សង្ស័យជាឆ្នាំងបាយ របស់អស់លោកផងក៌មិនដឹង? ទើបអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន (ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិសង្កាត់ទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃទៀតផង។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

សូមជម្រាបផងដែលថា?កន្លងមកលោកឃួង ស្រេង ធ្លាប់បានអំពាវនាវដល់ជំនាញ មានដូចជាស្នងការរងទទួលបន្ទុក ផ្នែកព្រហ្មទណ្ឌ នៃស្នងការនគរបាលក្រុងភ្នំពេញ ពិសេសព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមកុំចាប់តែទូហ្គេមបាញ់ត្រីសូមចាត់វិធានការអ្នកបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រី ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ