ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ក្រុមហ៊ុន DANONG បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំនួន៤ លើគម្រោងវិនិយោគវិស័យកសិកម្មដ៏ធំនៅកម្ពុជា!
Tue,12 September 2023 (Time 08:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 448នាក់)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នាសណ្ឋាគារ Hyatt Regency Phnom Penh, ក្រុមហ៊ុន Danong Agricultural Development Group បានធ្វើសន្និសីទសារព័ត៌មានជាថ្មីម្តងទៀត និងមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងលើការវិនិយោគជាមួយក្រុមហ៊ុនចំនួន ៤នៅកម្ពុជា រួមមាន
-ទី១.ក្រុមហ៊ុន Cambodia Agricultural Cooperative Alliance (CACA)
-ទី២.ក្រុមហ៊ុន Agri Bank Construction Land
-ទី៣. ក្រុមហ៊ុន Panagri International Farm Co,Ltd
-ទី៤. ក្រុមហ៊ុន Century Group Co,ltd

ក្នុងនោះក៏មានការចូលរួមពីប្រតិភូតំណាងឲ្យក្រុមហ៊ុនចិន ជាច្រើនក្រុមហ៊ុនមកចូលរួមផងដែរ។

នៅក្នុងពិធីនេះ លោក ZHAO SHUJIE  ប្រធានក្រុមហ៊ុន ដាណុងបានលើកឡើងថា សម្រាប់គម្រោងកសិ-ឧស្សាហកម្ម បែបពាណិជ្ជកម្មទំនើបនេះ គឺដំណាក់កាលទី១ នៃគម្រោងនេះ នឹងបង្កើតជាតំបន់គំរូមួយ នៅលើផ្ទៃដីប្រហែលជាង ១ម៉ឺនហិកតា ដែលក្នុងនោះមានការបង្កាត់ពូជពោត ការដាំស្មៅចំបើង ស្មៅប្រូតេអ៊ីនខ្ពស់ មាន ការចិញ្ចឹមសត្វគោយកជាសាច់ រួមទាំងការសាង សង់នូវរោងចក្រកែច្នៃសម្រាប់ផលិតផលកសិកម្ម ។ សម្រាប់ទីផ្សារធំនៃផលិតផលដែលផលិតបាននេះ គឺនៅប្រទេសចិន ខណៈនៅទីនោះកំពុងមានតម្រូវការច្រើន ហើយការវិនិយោគនេះ ក៏នឹងបានជួយផងដែរដល់ពលរដ្ឋនៅកម្ពុជា ក្នុងការទទួលបានប្រាក់ចំណូលពីគម្រោងនេះ។

លោក WU ZHEN ប្រធានគណៈកម្មការយុទ្ធសាស្រ្ត ក្រុមហ៊ុនដាណុង ឌីវេឡុបមែន គ្រុប  មានប្រសាសន៍ថា ចំពោះគម្រោងកសិឧស្សាហកម្មបែបទំនើបនេះក្រុមហ៊ុនបានត្រៀមរួចជាស្រេចនូវដើមទុន បច្ចេកទេស អ្នកជំនាញ ព្រមទាំងគ្រាប់ពូជ ផងដែរ។ ហើយភាពជោគជ័យនៃគម្រោងនេះគឺជាជោគជ័យរបស់ប្រទេសទាំងពីរ កម្ពុជា-ចិន កើតចេញពីការវិនិយោគរបស់ដៃគូសហការទាំងអស់។

ក្នុងពិធីនោះឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការនិយោគលើវិស័យកសិកម្មរបស់ក្រុមហ៊ុន Danong នេះ បានបង្ហាញពីចំណងមិត្តភាពដែកថែបរវាងកម្ពុជា ចិន ព្រមទាំងការយកចិត្តទុកដាក់រវាងប្រទេសទាំងពីរ ក្នុងការជួយជំរុញវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាអោយកាន់តែរីកចម្រើន ។

សូមរំលឹងផងដែរថាវិនិយោគិនចិន នៃក្រុមហ៊ុន Danong Agricultural Development Group បានមកដល់កម្ពុជាចំនួន០៣លើកមកហើយ និងបានសិក្សាពីស្ថានភាពដីសម្រាប់ធ្វើការវិនិយោគលើវិស័យកសិកម្មចំនួនជាង១០ថ្ងៃ ដែលបានចុះធ្វើការសិក្សានៅខេត្តកំពត, ខេត្តកំពង់ធំ, ខេត្តសៀមរាប,ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដោយក្រុមហ៊ុនបានបញ្ជាក់ពីគម្រោងវិនិយោគលើវិស័យកសិកម្ម ដែលហៅថា Smart Agricultural លើទំហំផ្ទៃដីប្រមាណជា ៧៥ម៉ឺនហិកតា និងគម្រោងទុនវិនិយោគចំនួន ១២,៧០០,០០០,០០០ដុល្លារអាមេរិក(ដប់ពីរពាន់ប្រាំពីរយលានដុល្លារអាមេរិក) ។

សូមបន្ថែមថានៅរសៀលថ្ងៃដដែល ក្រុមហ៊ុន ដាណុង បានបន្តជួបប្រជុំជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា ហៅកាត់ថា (CDC) ដើម្បីពិភាក្សាក្នុងការដាក់ពាក្យស្នើរសុំវិនិយោគ។ ហើយនៅថ្ងៃបន្តបន្ទាប់រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន ដាណុង នឹងបន្តជួបជាមួយមន្រ្តីជំនាញដែលពាក់ព័ន្ធ និងវិនិយោគិនកម្ពុជា តាមការណាត់ជួបដើម្បីពន្លឿនគម្រោងវិនិយោគនេះអោយបានកាន់តែឆាប់បំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ