ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
មហាជនសុំណូមពរ ឯកឧត្តមសុខលូអភិបាលខេត្តបាត់ដំបងជាពិសេស ឯកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងជល់មាន់អនឡាញ ០២ កន្លែងក្នុងភូមិព្រែកមហាទេពសងឃុំស្វាយប៉ោអាជ្ញាធរមិនទាន់បង្ក្រាប!!
Sat,23 September 2023 (Time 06:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 321នាក់)

(ខេត្តបាត់ដំបង) ទីតាំងវ៉ុងល្បែង ជល់មាន់តាមអនឡាញ ០២ កន្លែងក្នុងភូព្រែកមហាទេពឃុំស្វាយប៉ោស្ថិតក្នុងក្រុងបាត់ដំបងកំពុងផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល កំពុងបើកដំណើរការ យ៉ាងរំភើយ ពង្វក់ស្មារតីប្រជាពលរដ្ឋ ចូលលេងយ៉ាងគគ្រឹកគគ្រេង ដោយអនាធិបតេយ្យ  តែអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាននៅតែរក្សាភាពស្ងៀមស្ងាត់  ថ្ងៃទី  ២៣ខែកញ្ញា ឆ្នាំ ២០២៣ នេះ យោងតាមអនុសាសន៍របស់សម្ដេច បានដាក់ចេញនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជាឲ្យលោកអភិបាលរាជធានីខេត្តទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបឲ្យខានតែបានល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស តែផ្ទុយទៅវិញអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន  ឃុំស្វាយប៉ោបែរជាបណ្ដោយឱ្យមានល្បែងស៊ីសង យ៉ាងដូច្នេះទៅវិញប្រភពបញ្ជាក់ថា កន្លែងលេងល្បែងជល់មាន់តាមអនឡាញទាំង ០២ កន្លែងខាងលើនេះ កន្លងមកក៏ធ្លាប់ត្រូវបានអាជ្ញាធរ  មានសមត្ថកិច្ច ឱ្យធ្វើកិច្ចសន្យា បញ្ឈប់មិនឱ្យមានការដាក់លេងល្បែងស៊ីសងនៅទីតាំងទាំងនេះទៀតទេ ពលរដ្ឋឃុំស្វាយប៉ោបានបន្ថែមថាសង្ស័យអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងឃុំស្វាយប៉ោប្រហែលជាត្រូវថ្នាំសណ្ដំ  ដេកលង់លក់អស់ហើយ  មើលទៅ បានជាភ្លេចកាតព្វកិច្ច  ក្នុងនាមជាមន្ត្រីសាធារណៈ និងភ្លេចគោលនយោបាយ ភូមិ  ឃុំ  មានសមត្ថភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ទាក់ទងករណីខាងលើនេះ លោក........អធិការក្រុងបាត់ដំបងបានប្រាប់ បណ្ដាញ សារព័ត៌មាន ធី  អ៊ិន អេ  នៅល្ងាចនេះថាចំពោះល្បែងស៊ីសង  ០២ទីតាំង ក្នុងភូមិព្រែកមហាទេព ចាំលោកឱ្យកម្លាំងប៉ុស្តិ៍ចុះទៅពិនិត្យមើលទៀត ពលរដ្ឋកំពុងរង់ចាំមើល តើលោក  អធិការក្រុងបាត់ដំបង បញ្ចេញស្នាដៃបង្ក្រាបបទល្មើសល្បែងស៊ីសង ដែលកំពុងតែកើតមាន ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ឬទេ ជៀសវាងប្រជាពលរដ្ឋ ដាក់ការសង្ស័យថា បទល្មើសល្បែងស៊ីសងអាចកើតឡើងបានដោយសារតែការត្រូវរូវគ្នាជាប្រព័ន្ធ ឃុំខិតបើកភ្លើងខៀវពីរដ្ឋបាលខេត្តបាត់ដំបង។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ