អូរាំងឪ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ បានអញ្ជើញចុះសំណេះសំណាលជាមួយ អាជ្ញាធរមូលដ្ឋាន និងបានបន្តចុះពិនិត្យនូវសក្តានុពល «សួនឧទ្យានទន្លេស្ងួត» ដើម្បីពិនិត្យលទ្ធភាពប្រែក្លាយតំបន់នេះ ជាកន្លែងទាក់ទាញទេសចរណ៍បែបធម្មជាតិ និង រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅ «សួនឧទ្យានទន្លេស្ងួត» ឃុំព្រះធាតុ ស្រុកអូររាំង ខេត្តត្បូងឃ្មុំ ។ សូមរំលឹកបញ្ជាក់ផងដែរថា កន្លងមកនេះ ជាពិសេសនៅក្នុងរដូវការបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល២ឆ្នាំជាប់គ្នានេះ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអភិវឌ្ឍន៍តំបន់«ឧទ្យានទន្លេស្ងួត» ប្រែក្លាយពីកន្លែងស្ងាត់ជ្រងំ ប្រែក្លាយជា រមណីយដ្ឋានធម្មជាតិមួយដ៍ស្រស់ស្អាត ដែលមានផ្លូវស្អាតព័ទ្ធជុំវិញទន្លេ បំភ្លឺដោយអំពូលសូឡាពេលរាត្រី អមដោយសំរស់ផ្កាស្បៃរឿងពណ៌លឿងទឹកមាស បំពាក់ដោយឧបករណ៍ក្មេងលេងយ៉ាងទំនើបដែលមានតំលៃប្រមាណជាង២លានដុល្លា ជាពិសេសទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណរាប់ម៉ីននាក់មកពីគ្រប់ទិសទី មកកំសាន្តនៅក្នុងឱកាស« សង្ក្រាន្តអូររាំងឪ» និង «សង្ក្រានទន្លេស្ងួត»។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ