ខេត្តរតនគិរី ÷ មានសេចក្តីរាយការណ៍មកថា ដីព្រៃរាប់រយហិកតានៅចំណុចកន្ទុយនាគ ភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវបានទទួលរងនូវផលប៉ះពាល់យ៉ាងគំហ៊ុក ខណៈមានគ្រឿងចក្រជាច្រើនគ្រឿងបានចូលទៅធ្វើសកម្មភាពឈួសឆាយ និងផ្តួលរំលំដើមឈើធំៗ យ៉ាងរង្គៀល ដោយមិនដឹងថាទីតាំងឈួសឆាយខាងលើនេះ បានទទួលសិទ្ធិរឺច្បាប់អនុញ្ញាតអោយឈួសឆាយចេញពីស្ថាប័នពាក់ព័ន្ធណានោះឡើយ។ជាក់ស្តែងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ ប្រភពប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ បានបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងថា ទីតាំងដែលគ្រឿងចក្រកំពុងតែធ្វើការឈួសឆាយខាងលើនេះ ពួកគាត់ពុំទាន់បានដឹងច្បាស់ថាជារបស់អ្នកណា ឬក្រុមហ៊ុនវិនិយោគណា មានឈ្មោះអ្វី ឱ្យពិតជាក់លាក់នោះទេ ដោយសារតែពួកគាត់ជាប្រជាពលរដ្ឋធម្មតា។ទន្ទឹមនិងមានការឈួសឆាយនេះ គេសង្កេតឃើញថាដើមឈើធំៗ ដូចជាស្រឡៅ ផ្ចឹក សុក្រំ និងដើមឈើជាច្រើនប្រភេទទៀតត្រូវបាន កាត់ចុង កាត់គល់រួចត្រូវបានដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាមថែមទៀតផង ។ ប្រជាពលរដ្ឋទូរទាំងប្រទេសមានការងឿងឆ្ងល់ថា តើទីតាំងដែលកំពុងតែធ្វើការឈួសឆាយ យ៉ាងសកម្មជារៀងរាល់ថ្ងៃនៅចំណុចខាងលើនេះ ជាគម្រោងអ្វីអោយប្រាកដ ជារបស់ក្រុមហ៊ុនណាដែរ? ហើយទទួលបានច្បាប់ឈូសឆាយចេញពីស្ថាប័នពាក់ព័ន្ធណាខ្លះ? ជាគម្រោងវិនិយោគអ្វីទៅវិញ? បើសិនជាគម្រោងវិនិយោគនេះមានច្បាប់ ហេតុអ្វីបានជាដាក់ទីតាំងចំតែកន្លែងដែលមានព្រៃក្រាស់និងមានដើមឈើធំៗទៅវិញ? ចុះខ្វះអ្វីដីដែលរាជរដ្ឋាភិបាលបានដកហូតពីក្រុមហ៊ុននានា ដែលប្រកាសក្ស័យធនរាប់មុឺនហិកតាទូទាំងប្រទេស ជាដីដែលស្អាតស្រាប់ តួយ៉ាងដីព្រៃអង់តែនក្នុងខេត្តកំពង់ធំ ដីទំនេរច្រើនណាស់ មិនពិបាកក្នុងការចំណាយច្រើនទៅលើឈ្នួល..? អត់យល់ទេសម័យនេះហើយនៅមានក្រុមហ៊ុនឈួសឆាយដីព្រៃទៀត។ ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ ស្នើសុំដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត ពិសេសគោរពរាយការណ៍ជូន ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាទានចាត់កម្លាំងជាមន្ដ្រីក្រោមឱវាទត្រួតពិនិត្យមើលទីតាំងឈួសឆាយដីព្រៃនៅចំណុចទីតាំងខាងលើនេះផងទាន ពីព្រោះទីតាំងខាងលើនេះមិនមែនជាដីព្រៃរិចរិលទេ សុទ្ធតែជាព្រៃស្រោង មានដើមឈើធំៗ និងជាជម្រកសត្វព្រៃគ្រប់ប្រភេទ ពិសេសសត្វព្រៃដែលជិតផុតពូជ៕ (វគ្គ០១)
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ