រូបភាពដែលបានបង្ហាញអំពីសំណង់រឹងមាំ ជាប់មាត់ទន្លេបាសាក់ឋិតនៅក្នុងភូមិសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល គឺជាហាងកាហ្វេដ៏ធំមួយទាក់ទាញបានយុវជន-យុវនារីជាច្រើន ឲ្យចូលមកទទួលទានកាហ្វេជារៀងរាល់ថ្ងៃ។ អ្វីដែលសំខាន់គឺហាងកាហ្វេនេះបានសង់សំណង់ថ្មរឹងមាំចូលមាត់ទន្លេបាសាក់ យ៉ាងធំជ្រងោលៗ។ប្រភពរាយការណ៍ថា ទីតាំងហាងកាហ្វេនេះស្ថិតនៅតាមមាត់ទន្លេបាសាក់ដែលមានឈ្មោះថា ឃ្រូសំរោងដែលបានសាងសង់សំណង់រឹងមាំ ហើយធ្វើផែបណ្ដែតទឹកមួយទៀតផង។ នៅតាមបណ្ដោយមាត់ទន្លេប្រហែល ៥០ ម៉ែត្រ គេបានចាក់បេតុងបង្គោលថ្មយ៉ាងរឹងមាំ ការ ពារខ្លាចរលំបាក់ចូលក្នុងទន្លេដោយប្រការណាមួយ ។ គេអាចមើលឃើញបានថា វាជាសំណង់ខុសច្បាប់ទាំង ស្រុងពីព្រោះបានរំលោភបំពានទៅមួយផ្នែកនៃទន្លេ។នៅទីនេះមានយុវជន-យុវនារីដែលមកផឹកកាហ្វេ អាចមានមួយចំនួន ជាក្រុមដែលមានសមាសភាពមិនល្អនៅក្នុងចំណាត់ការរបស់រាជរដ្ឋាភិបាលទៀតផង។ យ៉ាងណាក៏ដោយវាជាចំណែកមួយដែលអាជ្ញាធរ មាន សមត្ថកិច្ចត្រូវចុះត្រួតពិនិត្យនៅទីនោះ។លោកជៀម ខូយ ចៅសង្កាត់តាខ្មៅមិនអាចបំភ្លឺបានទេដោយលោកជាប់រវល់មានភ្ញៀវ។លោកឃឹម សំភារះ អភិបាលក្រុងតាខ្មៅបានឆ្លើយតបថាលោកមិនច្បាស់ទេ រង់ចាំបើកមើលឯកសារសិនព្រោះវាច្រើនពេក។សំណង់នៅទីនោះត្រូវគេកត់សម្គាល់ឃើញមានច្រើនប្រភេទដែលជាអាគាររឹងមាំ។ គេមិនដឹងថា តើអាជ្ញាធរក្រុងតាខ្មៅនិងសមត្ថកិច្ចជំនាញបានដឹងអំពីបញ្ហាសំណង់ខុសបទដ្ឋានបច្ចេកទេសសង់រំលោភចូលនៃទន្លេបាសាក់នេះដែរឬយ៉ាងណានោះទេ? គេរំពឹងថាអាជ្ញាធរក្រុងតាខ្មៅក៏ដូចជាស្ថាប័នជំនាញនិងចុះត្រួត ពិនិត្យមើលអំពីភាពស្របច្បាប់នៃសំណង់មួយនេះផង៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ