ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សហគ្រាសផលិតបារី SORIYA សូមបំភ្លឺជូនថា សហគ្រាសមានច្បាប់អនុញ្ញាតត្រឹមត្រូវ មិនដូចការចុះផ្សាយដោយគ្មានក្រមសីលធម៌ វិជ្ជាជីវៈរបស់សារព័ត៌មានមួយចំនួនតូចនោះទេ
Sun,18 February 2024 (Time 02:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 118នាក់)

កណ្តាល៖សហគ្រាសផលិតបារី SORIYA ដែលបានវិនិយោគទៅលើគម្រោងអាជីវកម្មផលិតបាវី ដែលមានទីតាំងស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល សូមបំភ្លឺជូនអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្ដាញសង្គម និងសាធារណៈជនឲ្យបានជ្រាបថា ក្រោយពីសហគ្រាសផលិតបារី SORIYA បានឃើញពីការចុះផ្សាយដោយគ្មានមូលដ្ឋាន គ្មានក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានមួយចំនួនតូច ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនដោយមានខ្លឹមសារថា «ចប់ហើយបងប្អូន ចប់ហើយបា រោងចក្រលួចផលិតបារីក្លែងក្លាយបងប្អូនបាដែលគ្មានអាជ្ញាបណ្ណដ៏ធំមួយកន្លែងបងប្អូនបាកំពុងតែបើកដំណើរការអាជីវកម្មជាយូរមកហើយបា តែមិនទាន់មានមន្ត្រីឬអាជ្ញាធរពាក់ព័ន្ធ អស់លោកចុះទៅបង្ក្រាបនៅឡើយទេបាបងប្អូនបា ហើយទីតាំងនោះដែរគឺស្ថិតនៅបងប្អូនបាខេត្តកណ្ដាលបា រោងចក្រលួចផលិតបារីក្លែងក្លាយដ៏ធំមួយកន្លែងបាកំពុងតែបើកដំណើរអាជីវកម្មជាយូរមកហើយ ដែលមិនទាន់មានអាជ្ញាធរពាក់ព័ន្ធចុះទៅបង្ក្រាបនៅឡើយទេ ហើយទីតាំងនោះស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាលបា…»។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានយើងទទួលបាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សហគ្រាសផលិតបារី SORIYA ពិតជាមានការសោកស្ដាយយ៉ាងខ្លាំងជាទីបំផុតក្រោយឃើញអ្នកសារព័ត៌មានមួយចំនួនតូចនិងអ្នកប្រើប្រាស់បណ្ដាញសង្គមធ្វើការអត្ថាធិប្បាយទាំងគ្មានប្រភពច្បាស់លាស់ត្រឹមត្រូវ គ្មានការពិត និងមិនបានឆ្លុះបញ្ចាំងពីក្រមសីលធម៌ និងវិជ្ជាជីវៈជាសារព័ត៌មានទាល់តែសោះ ហើយទង្វើទាំងអស់នេះ វាពិតបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងមុខមាត់តបស់សហគ្រាសផលិតបារី SORIYA ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ។គួរជម្រាបថា សហគ្រាសផលិតបារី SORIYA មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការវិនិយោគទៅលើគម្រោងអាជីវកម្ម ផលិតបារី ដែលមានគុណភាពខ្ពស់ និងការផលិតពីវត្ថុធាតុដើមផ្សេងៗជាច្រើនទៀតដែលជាមូលហេតុធ្វើឱ្យ ផលិតផលសម្រេចរបស់ខ្លួនជាតម្រូវការដ៏ច្រើន។ ក្នុងការដំណើរការគម្រោងមួយនេះ គឺសហគ្រាសបានជួលអគារដែលបានសាងសង់រួចរាល់សម្រាប់ ផលិតកម្មដែលនាពេលបច្ចុប្បន្ននេះ រោងចក្រកំពុងតែដំណើរការផលិតកម្មផងដែរ ដោយនៅក្នុងទីតាំង និងជាប់ ទីតាំងរោងចក្រនេះ មិនមានប្រភពទឹកសំខាន់ៗ ដូចជាអូរ បឹង ស្ទឹងនោះទេ។ ជាក់ស្តែងហេតុដែល ប៉ះពាល់ អវិជ្ជមានសំខាន់ៗរបស់រោងចក្រដូចជា ការរំខានដោយសំឡេង ការបំពុលខ្យល់ សំណល់រឹង-រាវ ជីវៈចម្រុះ ក្នុងទឹក-លើដី ការបំពុលទឹក ការបំពុលដី ចរាចរណ៍ សុខភាពសាធារណៈ គឺមិនមានឥទ្ធិពលដែលគួរឱ្យព្រួយ បារម្ភនោះទេ ដោយសារតែនៅក្នុងខ្សែសង្វាក់ផលិតកម្ម គឺគ្រាន់តែយកវត្ថុធាតុដើម ជាសន្លឹកថ្នាំជក់ រួចហាន់ ជាចំណិតតូចៗ និងសម្ងួត ហើយធ្វើការនាំចេញទៅកាន់ទីផ្សារនៅឯបរទេសវិញ។

ទោះបីជាយ៉ាងណា ក្រុមហ៊ុនក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការថែទាំបរិស្ថាន ដោយសហគ្រាស ក៏មានវិធានការកាត់បន្ថយនូវហេតុប៉ះពាល់ជាអវិជ្ជមានទាំងឡាយដែលអាចកើតមាន ដែលសហគ្រាសបានលើកឡើងនៅក្នុងជំពូកទី៣ និងការអនុវត្តផែនការការពារបរិស្ថានឱ្យបានហ្មត់ចត់បំផុត។ចំពោះការសិក្សាអំពីធនធានសេដ្ឋកិច្ច-សង្គម បានបង្ហាញឱ្យឃើញថា សកម្មភាពគម្រោងគឺមិនបាន បង្កការប៉ះពាល់ដល់ការប្រើប្រាស់ដី និងលំនៅឋានប្រជាពលរដ្ឋដែលរស់នៅក្បែរោងចក្រនោះទេ ប៉ុន្តែបើសកម្មភាពនៃគម្រោងបានធ្វើឱ្យមានផលប៉ះពាល់ដល់ប្រជាជន រោងចក្រនឹងធ្វើការដោះស្រាយ រីឯផ្នែកសុខភាពសាធារណៈដែលទាក់ទងនឹងការប្រើប្រាស់ទឹក ការបង្កសំឡេងពីរោងចក្រដំណើរការដែលមានឥទ្ធិពលដល់លំនៅឋានរបស់ពួកគាត់ក៏មិនមានអ្វីគួរឱ្យកត់សម្គាល់នោះដែរ។ទោះជាយ៉ាងណាក៏ដោយការសិក្សាបានបង្ហាញឱ្យឃើញថា ការប៉ះពាល់របស់សហគ្រាសដែលអាច កើតមានឡើងនោះ ក៏រោងចក្រអាចគ្រប់គ្រង និងកាត់បន្ថយបានតាមរយៈការអនុវត្តឱ្យបានត្រឹមត្រូវនូវវិធាន ការកាត់បន្ថយនានាដែលសហគ្រាសបានអះអាងខាងលើ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ