ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រឿងចាស់ដោះស្រាយមិនទាន់ចប់ស្រួលបួលផង ស្រាប់តែបែកធ្លាយរឿងថ្មីមួយករណីទៀតទៅហើយ មានឧកញ៉ាម្នាក់ចាក់ដីសង់ផ្ទះចូលទន្លេមេគង្គក្នុងស្រុកស្រីសន្ធរដដែល
Sun,25 February 2024 (Time 06:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 205នាក់)

រឿងចាស់ដោះស្រាយគ្នាមិនទាន់នឹងចប់ស្រួលបួលផង ស្រាប់តែបែកធ្លាយរឿងថ្មីមួយករណីទៀតទៅហើយ ដោយមានឧកញ៉ាម្នាក់បានចាក់ដីចូលក្នុងទន្លេមេគង្គដើម្បីសង់ផ្ទះធ្វើជាកម្មសិទ្ធិរបស់ខ្លួនស្ថិតនៅចំណុចខ្ពបដៃទន្លេមេគង្គ ភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបានបានឲ្យដឹងថា បន្ទាប់ពីករណីឧកញ៉ាម្នាក់បានលួចចាក់ដីចូលក្នុងទន្លេមេគង្គដើម្បូីយកធ្វើជាកម្មសិទ្ធិហើយបានធ្វើស្រុកស្រីសន្ធរមខេត្តកំពង់ចាមល្បីល្បាញពេញបណ្ដាញសង្គមហ្វេសប៊ុកនិងបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនទៀត ស្រាប់តែថ្មីៗនេះ មានរឿងឧកញ៉ាមួយទៀតដែលកើតនៅក្បែរគ្នានោះ កំពុងចាក់ដីចូលខ្ពបទន្លេមេគង្គ និងកំពុងសាងសង់ផ្ទះ ដោយគ្មានការរំខានពីអាជ្ញាធរស្រុកស្រីសន្ធរនិងខេត្តកំពង់ចាមនោះទេ។
ប្រភពបានបន្តថា ករណីថ្មីនេះ ក៏ជាឧកញ៉ាដែរ និងជាថៅកែក្រុមហ៊ុនទៀតផង ដែលកំពុងធ្វើទង្វើល្មើសច្បាប់ ដូចទៅនឹងឧកញ៉ាខាងលើនោះដែរ។
ប្រភពព័ត៌មានបានបន្តថា ដោយសារតែភាពល្បីល្បាញនៅក្នុងស្រុកស្រីសន្ធរ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គេឃើញមន្ត្រីភូមិបាលស្រុកប្រញាប់ប្រញាល់ជើងបី ជើងបួន ចុះទៅផ្អាកសកម្មភាពសាងសង់របស់ឧកញ៉ាដែលអ្នកផងដឹងថា ជាទង្វើបំពានច្បាប់នៃព្រះរាជាណាចក្រ។ប្រភពបន្តថា ទង្វើនោះគឺជាការគុបគិតគ្នារវាងមន្ត្រីថ្នាក់ស្រុក ក្រោមការដឹកនាំរបស់លោក ស៊ឹម គង់ អភិបាលស្រុកស្រីសន្ធរ ជាមួយឧកញ៉ាដែលភរិយារបស់ឧកញ៉ានោះគឺមានស្រុកកំណើតនៅឃុំព្រែកដំបូកនោះ។
គួរជម្រាបថា រដ្ឋបាលខេត្តកំពង់ចាមកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ