ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អាជ្ញាធរស្រុកកំពង់សៀម ហាក់ដូចជារីករាយស្វាគមន៍ល្បែងជល់មាន់តាមអនឡាញ ហើយជាពិសេសក្រុម 88 សញ្ញាគួរស្រូវ ដែលចាប់ផ្ដើមអុកឡុកប្រកួតប្រជែងល្បែងស៊ីសងនៅក្នុងមូលដ្ឋាន
Tue,06 February 2024 (Time 08:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 185នាក់)

ខេត្តកំពង់ចាម÷ល្បែងស៊ីសងភ្នាល់មាន់អនឡាញ មុខសញ្ញាថ្មីមួយបាននិងកំពុងបង្ហាញវត្តមានទាក់ទាញចិត្តអ្នកលេងល្បែងឲ្យវក់វី នោះគឺក្រុម88 សញ្ញាគួរស្រូវដែលគេឃើញមាននៅទីតាំងខាងក្រោយវត្តថ្មី ម្ចាស់ផ្ទះឈ្មោះ ធឿន នៅក្នុង ភូមិតាខុង ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ប្រភពបានរាយការណ៍ថាល្បែងភ្នាល់អនឡាញសញ្ញាគួរស្រូវ 88 បាននឹងកំពុងទាក់ទាញប្រជាជនជាច្រើនឲ្យវក់វីភ្លេចការរកស៊ីនិងកិច្ចការប្រចាំថ្ងៃដោយបានចំណាយប្រាក់ទៅលើល្បែងនេះយ៉ាងច្រើន។
ប្រភពខាងលើបានឲ្យដឹងថា ទីតាំងខាងលើក៏ដូចជាទីតាំងជាច្រើនផ្សេងទៀត នៅក្នុងស្រុកកំពង់សៀម ខេត្ត កំពង់ចាម បានចំណាយធនធានជាច្រើនជូនសមត្ថកិច្ចនៅក្នុងមូលដ្ឋានថ្នាក់ស្រុក និងថ្នាក់ខេត្ត ជាពិសេសមន្ត្រីនគរបាលនៅតាមបណ្ដាប៉ុស្តិ៍រដ្ឋបាល។
ប្រភពខ្សឹបថាលោកឯក ប៉ាក់ដន អធិការនគរបាលស្រុកកំពង់សៀមទទួលបានកញ្ចប់ថវិកាពីល្បែងជល់មាន់តាមអនឡាញសញ្ញាគួរស្រូវ ដែលគេដឹងថាជារបស់តាអ៊ូ(ឧកញ៉ាអ៊ូ)ជា ប្រចាំដើម្បីជាភ្នែកច្រមុះរបស់អាជ្ញាធរផង,របស់ថៅកែផង។ ប្រសិនបើមានបញ្ហាអ្វីមួយ រវាងអ្នកលេងល្បែង ស៊ីសងនិងម្ចាស់ទីតាំងគឺអាជ្ញាធរមូលដ្ឋាននគរបាលត្រូវប្រញាប់រូតរះចុះអន្តរាគមន៍ដោះស្រាយភ្លាមៗ។

ក្រុមហ៊ុនល្បែងស៊ីសងអនឡាញសញ្ញាគួរស្រូវ ៨៨ ជល់មាន់នេះ បាននិងកំពុងរីកដុះដាលយ៉ាងសម្បើមនៅតាមបណ្តាមូលដ្ឋាននានា ក្នុងខេត្តកំពង់ចាមជាពិសេសនៅក្នុងស្រុកកំពង់សៀម។ គោលដៅនៃល្បែងស៊ីសងជល់មាន់តាមអនឡាញនេះនឹងត្រូវពង្រីកវិសាលភាពឱ្យពេញផ្ទៃប្រទេស។ ពលរដ្ឋយើងនៅតាមមូលដ្ឋានជាពិសេសនៅក្នុងទីតាំងខាងលើនេះបាននឹងកំពុងវក់វី ដោយល្បែងស៊ីសងអនឡាញ តាមកញ្ចក់ទូរទស្សន៍(កុំព្យូទ័រ)។ ទីតាំងខាងលើនេះមានមនុស្សចូលលេងមិនដាច់នោះឡើយ ហើយក្នុង១ថ្ងៃៗគេអាចរកចំណូលបានរាប់លានរៀល។

អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ចាម ហាក់ដូចជាបានរីករាយស្វាគមន៍ល្បែងជល់មាន់តាមអនឡាញ ហើយជាពិសេសក្រុម 88 សញ្ញាគួរស្រូវនេះ។ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានចុងកាត់មាត់ញក បច្ចុប្បន្ននេះហាក់ដូចជាកំពុងតែជ្រួលច្របល់វកវីជាមួយល្បែងស៊ីសងអនឡាញជល់មាន់ 88 នេះយ៉ាងខ្លាំង។ អ្នកខ្លះចំណាយពេលនៅ នឹងវង់ល្បែងនេះតាំងពីព្រឹករហូតដល់ល្ងាច ដោយហិន ហោចទាំងលុយកាក់ និងខាតពេលវេលាថែមទៀតផង។ ដូច្នេះអាជ្ញាធរខេត្តកំពង់ចាម គូពិនិត្យមើលអំពីបញ្ហានេះឡើងវិញ ពីព្រោះវាមិនចំណេញទាល់តែសោះសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ