ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រោងចក្រផលិតបារីខ្នាតធំកំពុងដំណើរការនៅស្រុកស្អាង ខេត្តកណ្តាល សង្ស័យខុសច្បាប់ បង្ករគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់!
Sun,10 March 2024 (Time 01:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

ការផលិតបារីខុសច្បាប់(ក្លែងក្លាយ) បង្ករគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គមអ្នកប្រើប្រាស់! ប្រភពពីកម្មករ៖ រោងចក្រផលិតបារី(គ្មានស្លាកយីហោ) ខ្នាតធំមួយកន្លែងរបស់(ជនជាតិចិន) កំពុងដំណើរការយ៉ាងសស្រាក់ស្រាំ 24ម៉ោងលើ24ម៉ោង នៅក្នុងភូមិសាស្ត្រភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល សូម្បីអាជ្ញាធរមូលដ្ឋាន ក៏លោកថាមូលដ្ឋានរបស់លោកគ្មានទីតាំងផលិតបារីនោះទេ!!! សង្ស័យផលិតដើម្បីធ្វើការចែកចាយតាមបណ្តាទីតាំងកម្សាន្ត និងបណ្តាខេត្តនានា ព្រមទាំងឆ្លងប្រទេស ដោយគ្មានច្បាប់អនុញ្ញាត្រឹមត្រូវ នាំឱ្យបាត់បង់ចំណូលថវិការរដ្ឋ។
បើយើងមើលទិដ្ឋភាពពីខាងក្រៅនៃរោងចក្រ គឺមានច្រកចូលតូចមួយប៉ុណ្ណោះយ៉ាងស្ងប់ស្ងាត់នៅពេលថ្ងៃ ប៉ុន្តែស្ថានភាពនៅខាងក្នុង គឺមានឃ្លាំង២ដ៏ធំ សម្រាប់ផ្ទុកកម្មករវេចខ្ចប់បារី សម្រាប់នាំចេញទៅទីតាំងផ្សេងៗនិងចែកចាយ ព្រមទាំងមានការឆែកឆេរពីសន្តិសុខមុននឹងចេញ-ចូលទៅធ្វើការនៅក្នុងរោងចក្រ ដើម្បីដកហូតទូរស័ព្ទទុក មិនឱ្យយកចូលទៅក្នុងរោងចក្រនោះទេ (ចម្ងល់កម្មករ ៖តើច្បាប់របស់ក្រសួងការងារចេញមកបែបនេះ ឬមួយខ្លាចបែកធ្លាយរូបភាពផលិតបារីនៅខាងក្នុង?) ។
ប្រភពបន្តថា៖ បារីដែលក្រុមហ៊ុនផលិត គឺពិបាកជក់ណាស់ ហើយវាមានតម្លៃថ្លៃថែមទៀតផង។ ក្រុមជនជាតិបរទេស(ចិន) កំពុងដំណើរការយ៉ាងសស្រាក់ស្រាំ 24ម៉ោងលើ24ម៉ោង ដោយដំណើរការបុគ្គលិក 2វេនគឺ (ចូលម៉ោង 8:00ព្រឹក ចេញម៉ោង 8:00យប់) និង (ចូលម៉ោង8:00យប់ ចេញម៉ោង 8:00ព្រឹក) រួចដឹកបារីដែលផលិតរួចបាននៅពេលយប់ យ៉ាងស្ងប់ស្ងាត់។
មហាជនសូមណូមពរដល់អាជ្ញាធរពាក់ព័ន្ធ (លោក ហួត វណ្ណថូ ប្រធានមន្ទីរមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្តាល, ឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ “គ.ប.ផ.ក”  ជាពិសេសលោកជំទាវ ចម និម្មល ប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ “គ.ជ.ក.ប”) នឹងមានវិធានការ ចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យចំពោះរោងចក្របារី សង្ស័យខុសច្បាប់ខាងលើនេះផង ដើម្បីធានានិងបង្ក្រាបឱ្យបានទាន់ពេលវេលា ចំពោះផលិតដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ