ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ភាពមិនប្រក្រតីនៃនៃពិធីកិច្ចប្រជុំប្រកួតប្រជែងបើកសំណើដេញថ្លៃនៅទីកន្លែងលាសា ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
Mon,11 March 2024 (Time 12:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 152នាក់)

ខេត្តកំពង់ឆ្នាំងថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤

   ស្ដីពី : ភាពមិនប្រក្រតីនៃនៃពិធីកិច្ចប្រជុំប្រកួតប្រជែងបើកសំណើដេញថ្លៃនៅទីកន្លែងលាសា ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
  ដែលបានប្រព្រឹត្តនិងទទួលសំណើដេញថ្លៃនៅវេលាម៉ោង8.50នាទីព្រឹក ថ្ងៃទី 7 ខែមីនាឆ្នាំ 2024 យោងទៅតាមសេចក្តីជូនដំណឹងប្រកាសដេញថ្លៃបែបប្រជាធិបតេយ្យនៃក្រសួងមហាផ្ទៃគឺ ជ.អ.ប ដូចបានជម្រាបជូនខាងលើ កម្មវិធីកិច្ចប្រជុំបើកស្រោមសំបុត្រមាន 2 ឃុំ 3 គម្រោង ។

1. ឃុំប្រស្នឹប
គម្រោង : សាងសង់ផ្លូវបេតុងអាមេប្រវែង ០.៣៨៦ គ.ម ទទឹង ៥ម កម្រាស់ ១៥០មម និងសូទ្បាបំភ្លឺផ្លូវចំនួន ០៣ កន្លែង ស្លាកសញ្ញាគម្រោងចំនួន០១កន្លែង​។
ការថែទាំ៦ខែតំលៃ​ប៉ាន់​ស្មាន២៣៤,៤៤៧,១៩៦ រៀល ( ពីររយសាមសិបបួនលានបួនរយសែសិបប្រាំពីពាន់មួយរយកៅសិបប្រាំមួយរៀលគត់)។
  លទ្ធផលទទួលបានតម្លៃទាបក្រុមហ៊ុន លន់ សុខុន អ្នកដេញថ្លៃ លន់ សុខុន តម្លៃសរុប 15,386,000៛ ។

2. ឃុំស្រែថ្មី
គម្រោង : សាងសង់ផ្លូវបេតុងអាមេប្រវែង ០.៤០៤ គ.ម ទទឹង ៤.៥ម កម្រាស់ ១៥០មម និងសូទ្បាបំភ្លឺផ្លូវចំនួន ០៤កន្លែង ស្លាកសញ្ញាគម្រោងចំនួន ០១កន្លែង​ការ​ថថែទាំ៦ខែ។
តំលប៉ាន់ស្មាន២២៣,០៧៣,៥៦៦រៀល ( ពីររយម្ភៃបីលានចិតសិបបីពាន់ប្រាំរយហុកសិបប្រាំមួយរៀលគត់ )
   លទ្ធផលទទួលបានតម្លៃទាបក្រុមហ៊ុន លន់ សុខុន អ្នកដេញថ្លៃ លន់ សុខុន តម្លៃសរុប 17,204,000៛ ។

3. ឃុំស្រែថ្មី
គម្រោង : ជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែង ០.៧៤៩ គ.ម ទទឹង ៤ម កម្រាស់ ១៥០មម និងសូទ្បាបំភ្លឺផ្លូវចំនួន០៥ កន្លែងលូមូលទោលកាត់ផ្លូវអង្កត់ផ្ចឹត៦០០មមចំនួន ០២ កន្លែង ស្លាកសញ្ញាគម្រោង ០១ កកន្លែងការថែទាំ៦ខែ ។
តំលៃ​ប៉ាន់​ស្មាន៨៤,៨០៤,៨៣៣រៀល ( ប៉ែតសិបបួនលានប្រាំបីរយបួនពាន់ប្រាំបីរយសាមសិបបីរៀលគត់ )។
     លទ្ធផលទទួលបានតម្លៃទាបក្រុមហ៊ុន លន់ សុខុន អ្នកដេញថ្លៃ លន់ សុខុន តម្លៃសរុប 11,249,000៛ ។

   ក្រោយពីរបានបើកសំណើរដេញថ្លៃនៅវេលាម៉ោងដែលមានកំណត់និងជំរាបជូនដូចខាងលើគណ:កម្មាការលទ្ធកម្មបានទទួលលទ្ធផលមានការប្រកួតប្រជែងដោយតម្លាភាព។
  នៅពេលនោះប្រធានគណៈកម្មការលទ្ធកម្មឃុំ បានសួរទៅក្រុមហ៊ុនទាំងនោះ តើសំណើដេញថ្លៃនៅលើតារាងកត់ត្រានេះត្រឹមត្រូវដែរឬទេ?
  ខណៈពេលនោះក្រុមហ៊ុនដែលបានដាក់សំណើដេញថ្លៃទាំងនោះ បានឆ្លើយតបនិងប្រធានគណៈកម្មការថា ?
ត្រឹមត្រូវហើយ ព្រមទាំងអបអរសាទរទះដៃទទួលយកនៅតម្លៃដែលក្រុមហ៊ុនសាមីខ្លួនដែលដាក់សំណើដេញថ្លៃឈ្នះក្នុងតម្លៃទាប។

    ក្រោយមកប្រធានគណៈកម្មការបានជម្រាបទៅដល់អង្គពិធីកិច្ចប្រជុំទាំងមូលសូមអនុញ្ញាតិសូមឱ្យក្រុមហ៊ុនទាំងនោះចេញក្រៅសិនដើម្បីរង់ចាំគណៈកម្មការវាយតម្លៃនិងសម្រេចទទួលយកដោយក្រុមហ៊ុនណាដែលតម្លៃទាបនិងមានសុពលភាព។

   ក៏ប៉ុន្តែក្រោយពីគណៈកម្មការបានវាយតម្លៃរួចលទ្ធផលឃើញថាអ្នកឈ្នះបានទៅលើអ្នកតម្លៃទាបទី 2 ទៅវិញដែលមានកំណត់សម្គាល់លើតារាងកត់ត្រា ដែលមានតម្លៃខ្ពស់លើអ្នកឈ្នះទីមួយទៅវិញ។

1. ឃុំប្រស្នឹប
គម្រោង : សាងសង់ផ្លូវបេតុងអាមេប្រវែង ០.៣៨៦ គ.ម ទទឹង ៥ម។
លទ្ធផលទទួលបានតម្លៃទាបទី 1 ក្រុមហ៊ុន ឡាយ ផល្លា អ្នកដេញថ្លៃ សំណង់ឡាយ ផល្លា តម្លៃសរុប 25,500,000៛ ។

2. ឃុំ ស្រែថ្មី
គម្រោង : សាងសង់ផ្លូវបេតុងអាមេប្រវែង ០.៤០៤ គ.ម ទទឹង ៤.៥ម
លទ្ធផលទទួលបានតម្លៃទាបទី 2 ក្រុមហ៊ុន សុខ ហាន អ្នកដេញថ្លៃ សុខហាន តម្លៃសរុប 28,404,000៛ ។

3. ឃុំ ស្រែថ្មី
គម្រោង : ជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែង ០.៧៤៩ គ.ម ទទឹង ៤ម
លទ្ធផលទទួលបានតម្លៃទាបទី 2 ក្រុមហ៊ុន លន់ សុខុន អ្នកដេញថ្លៃ លន់ សុខុន តម្លៃសរុប 18,754,000៛ ។

    បើតាមគោលការណ៍នៃសៀវភៅណែនាំក្រុមហ៊ុនដែលបានទទួលលទ្ធផលឈ្នះក្នុងតម្លៃទាបនោះ ប្រសិនបើក្រុមហ៊ុននោះមិនទទួលយកតម្លៃដែលសាមីខ្លួនដេញបានក្នុងតម្លៃទាបនោះត្រូវអសុពលភាពនិងរូបអូសប្រាក់កក់2%ភាគរយចូលរដ្ឋបាលឃុំសង្កាត់ និងដាក់បញ្ជីរខ្មៅជារៀងរហូតទៀតផង។


   តាមប្រភពព័ត៌មានបានបញ្ជាក់ថាគណ:កម្មាការបានសម្រេចនិងទទួលយកអ្នកឈ្នះទី 2 ទៅវិញ ដោយមិនមានវិធានការនិងរឹបអូសប្រាក់កក់អ្នកឈ្នះទីមួយនោះចូលទៅរដ្ឋបាលឃុំសង្កាត់ឬដាក់បញ្ជីខ្មៅនោះឡើយ។

សំណួរសួរថា ?
តើការដេញថ្លៃនេះបែបលទ្ធិប្រជាធិបតេយ្យ ឬ យ៉ាងណា
   បើគណៈកម្មការលទ្ធកម្មមិនអនុវត្តទៅតាមគោលការណ៍សៀវភៅណែនាំក្នុងសៀវភីមនោះ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ