ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ល្បែងបញ្ជាក់មាន់ចាស់វស្សាមួយនេះ ចាប់ផ្ដេីមដំណើរការឡេីងវិញហេីយ បេីកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលមកលេង សុីសងខុសច្បាប់យ៉ាងរំភើយ ខ្លះមកមានច្បាប់ ខ្លះអត់ច្បាប់បង្កប់​ក្នុងកា​សុីណូ​អត់​ផ្លា​យីហោ នៅ​ចំ​កណ្តាល​ក្រុង​បាវិត សមត្ថកិច្ចហាក់មិនបង្រ្កាបសោះ
Thu,14 March 2024 (Time 02:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត បានឲ្យដឹងថា ម្ចាស់​កាស៊ីណូ ចំណុច​ភូមិ​
ទួល​កន្តេី​យ​នៅ​ច្រក​ទ្វេភាគី​ព្រំដែន​ធ្លក បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ពី​គ្រប់ទិសទី និង​ជនជាតិវៀតណាម ខ្លះមានប៉ាស់ព័រខ្លះអត់ប៉ាស់ព័រ ចូល​មកលេង​ល្បែង​បញ្ជាក់មាន់ទ្រង់ទ្រាយធំ
យ៉ាង​ពពាក់ពពូន គ្មាន​ញញើត​អ្វី​ទាំងអស់​។​

ទោះបីសម្តេច ធិបតី ហ៊ុន ម៉ា ណេត ​ឲ្យប្រកាសបិទល្បែង
នាពេលកន្លងមកថ្មីៗ នេះ បែរជាមន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់​សង្កាត់​​ ព្រមទាំង សមត្ថកិច្ច​ថ្នាក់ក្រុង​បាវិត បណ្ដែតបណ្ដោយ ឲ្យម្ចាស់កាស៊ីណូ​អត់​ផ្លាក​យីហោ​​ ចំណុចភូមិ​ទួល​កន្តេី​យ បេីកល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង យូគី ក្នុងដែនដីរបស់ខ្លួននោះទេ ហ៊ានផ្គេីនបទបញ្ជាថ្នាក់នាំទៅវិញ។​

​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ស្នើឲ្យ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង និង​លោក​ប៉េង ពោធិ៍​សា អភិបាល​ស្វាយរៀង​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​យួន​សម្រុកចូល​លេងល្បែង​បញ្ជល់មាន់ និង​ល្បែង​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត ភ្លូកទឹកភ្លូកដី គ្មាន​ការទប់ស្កាត់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្វាយ​រៀងឡេី​យ​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៅ​ភូមិ​ទួល​កន្តេី​យ សង្កាត់​ព្រៃ​អង្គុ​ញ​​ ក្រុង​បាវិត បាន​អំពាវនាវ​ដល់ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជាពិសេស នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ទេីប​ឡេីងកាន់តំណែង​ថ្មីៗ​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​ម្ចាស់​កាស៊ីណូ​អត់​ផ្លាក​យីហោ នៅ​ភូមិ​ទួល​កន្តេី​យ ខេត្ត​ស្វាយរៀង បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បញ្ជាល់មាន់​ចាក់ភ្នាល់​ស៊ីសង​ខុសច្បាប់
យ៉ាងពេញបន្ទុក ឡេីង​វិញ​ហេីយ។​
​ចំពោះ​លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង និង លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង មិនទាន់​ចាត់វិធានការ​បង្ក្រាប ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី របស់​ម្ចាស់​កាស៊ីណូ ចំណុច​ទួល​​កន្តេី​យ នៅ​ច្រក​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ធ្លក នោះទេ ទុក​ឲ្យ​បុគ្គល​និង​បក្សពួក​ធ្វេីៗ តាម​ទំនេី​ង​ចិត្ត​។​
​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ ក្នុងភូមិ​​ទួល​កន្តេី​យ សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​អំពើ​ចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗកេីតមាន​ឡេីង​គូរឲ្យ​កត់សម្គាល់ថែម​ទៀតផង មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ មាន​សុវត្ថិភាព​៧​ចំណុច ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​។ (ប្រភពព័ត៌មាន ម្ចាស់ទន្លេមេគង្គ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ