កណ្តាល : ល្បែងស៊ីសង មាន់ជល់តាមប្រព័ន្ធអនឡាញ កំពុងបើក យ៉ាងកក្រើកក្នុង ឃុំតាលុនគ្មានខ្លាចញញេីតអាជ្ញាធរ សមត្ថកិច្ចបន្តិចណាទាល់តែសោះ ។ល្បែងមាន់ជល់អនឡាញបេីកលេងយ៉ាងពេញបន្ទុកនៅឃាតលន់ ស្រុកស្អាង ខេត្តកណ្ដាល អជ្គាធរសម្ថកិច្ចក្នុងមូលដ្ធានមិនបង្រាបមិនដឹងហេតុអ្វី?ប្រជាពលរដ្ឋនិងមហាជនលើកឡើងថាបើម្ចាស់ផ្ទះធ្លាប់ធ្វើកិច្ចសន្យាម្ដងហើយតែនៅហ៊ានបើកល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញរលូនដូច្នេះហេតុអ្វី?លោកនាយប៉ុស្តិតាលុននិងលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនៃអធិការដ្ឋាននគរបាលស្រុកស្អាងរក្សាភាពស្ងៀមស្ងាត់មិនចុះបង្ក្រាប។ ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងអស់នោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជល់មាន់អនឡាញទាំងយប់ទាំងថ្ងៃនេះ បែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះ ឬមួយទទួលបានលាភសក្ការៈ បើកភ្លើងខៀវឲ្យម្ចាស់ទីតាំងមួយនេះ បើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ! ពលរដ្ឋ រស់ក្នុងឃុំតាលន់ ស្រុកស្អាង សូមសំណូមពរដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល គួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផងទាន!ដេីម្បីរក្សានូវសុវត្តិភាពភូមិ ឃុំ ជូនដល់ប្រជាពលរដ្ធ។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ