ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​បានរៀបចំកម្មវិធី ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ក្រោមមូលបទ «ស្ដ្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅឧទ្យានជាតិកែប ខេត្តកែប កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤
Sat,09 March 2024 (Time 10:17 AM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​បានរៀបចំកម្មវិធី ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ក្រោមមូលបទ «ស្ដ្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅឧទ្យានជាតិកែប ខេត្តកែប កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤
————————————
កម្មវិធីនេះ​ រៀបចំឡើងមិនត្រឹមតែដើម្បីអបអរសាទរដល់ទិវាអន្តរជាតិនារីប៉ុណ្ណោះទេ តែក៏មានគោលបំណងពង្រឹងសាមគ្គីភាព និងជំរុញឲ្យសមាជិកតាមក្រុមផ្សេងៗគ្នា​អាចមានឱកាសស្គាល់គ្នាកាន់តែជិតស្និទ្ធ និងផ្តល់នូវចំណេះដឹងមូលដ្ឋានអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងការថែទាំសុខភាពផងដែរ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសគឺលោកស្រី លឹម​ លីដា​ ទីប្រឹក្សា បច្ចេកទេស​និងរចនាបង្រៀន,​ iDE​ Organization និងលោកវេជ្ជបណ្ឌិត​ កូប​ រ៉លី​។

ក្នុងនោះ វាគ្មិនទាំងពីរបានចែករំលែកនូវចំណេះដឹងពីការថែទាំសុខភាព តាមរយៈទម្លាប់រស់នៅល្អ ដូចជាទម្លាប់ហាត់ប្រាណ ញ៉ាំទឹក ២លីត្រក្នុងមួយថ្ងៃ ញ៉ាំអាហារប្រកបដោយជីវជាតិគ្រប់គ្រាន់ ការសម្អាតដៃនឹងសាប៊ូជាដើម ដែលជាកត្តាសំខាន់សម្រាប់មនុស្សគ្រប់រូប ពិសេសក្នុងបរិបទសង្គមទំនើប នៃបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនេះ សុខភាពជាទ្រព្យមហាសាល ហើយមនុស្សអាចសន្សំសុខភាព ដូចប្រាក់ដូច្នោះដែរ តែបើបាត់បង់សុខភាព មិនអាចទៅខ្ចី ឬរកពីអ្នកផ្សេងបានទេ។ រីឯការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងគ្រួសារបានត្រឹមត្រូវ តាមរយៈការមានផែនការចំណាយចំណូល សន្សំច្បាស់លាស់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងក្រុមគ្រួសារប្រកបដោយភាពសុខដុមរមនា។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ