ករណីចាក់ដីចូលទន្លេបានបង្កការភ្ញាក់ផ្អើល១ថ្មី ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សកម្មភាពចាក់ដីចូលទន្លេដើម្បីពង្រីកវិសាលភាពដីរបស់ខ្លួន បានកើតឡើងនៅចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិល្វាទេ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ អាជ្ញាធរមូលដ្ឋាន ឃុំមានជ័យ មិនដឹងអំពីករណីនេះទេ ពីព្រោះម្ចាស់ទីតាំងមិនបានជូនដំណឹង ឬមិនបានសុំច្បាប់អំពីការចាក់ដីនោះទេ។ មជ្ឃដ្ឋានប្រជាពលរដ្ឋ នៅក្នុងស្រុកស្រីសន្ធរនិយាយថា ការមិនអនុវត្តច្បាប់ធ្វើឲ្យរឿងដដែលៗនេះកើតឡើង។កម្ទេចថ្មរលាយដោយអាចម៍ដី ត្រូវបានគេចាក់ចូលទៅក្នុងផ្ទៃទន្លេមេគង្គបានចម្ងាយជាង១០ម៉ែត្រពីច្រាំង រួច ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ លោកមេឃុំមានជ័យប្រាប់ថា គេមិនដឹងថាម្ចាស់ទីតាំងចាក់ដីលុបទន្លេមេគង្គនេះជានរណាទេ? ពីព្រោះដំណើរការចាក់ដីនេះ មិនមានសុំច្បាប់អាជ្ញាធរមូលដ្ឋាននោះទេ។ លោកមេឃុំថា នៅ ពេលដែលប្រជាពលរដ្ឋរាយការណ៍ ទើបលោកបានដឹងអំពីករណីនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានរាយការណ៍បន្តទៅ រដ្ឋបាលស្រុកស្រីសន្ធររួចហើយ ដូច្នេះត្រូវតែរង់ចាំវិធានការរបស់រដ្ឋបាលស្រុក។ វិធាន ការយ៉ាងណា រង់ចាំមើលចំណាត់ការរបស់អាជ្ញាធរស្រុកខេត្តជាបន្តទៀត។ប្រជាពលរដ្ឋនៅភូមិល្វាទេ ឃុំមានជ័យ ព្យាយាមលាក់ បាំងអត្តសញ្ញាណម្ចាស់ទីតាំង ដែលចាក់ដីចូលទន្លេមេគង្គនៅចំណុចខាងលើនេះ។ ដូចគ្នានេះដែរ លោកមេឃុំមានជ័យក៏ធ្វើជាមិនដឹង ចំពោះអ្វីដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនបទំនងជាបានទទួលលាបសក្ការៈពីជនដែលចាក់ដីចូលទន្លេមេគង្គ។ យ៉ាងណា ក៏ដោយ អ្នកភូមិមួយ ចំនួនមិនពេញចិត្តចំពោះទង្វើបំពានច្បាប់នេះទេ។ គេថាវាជាការឃុបឃិតគ្នា រវាងអាជ្ញាធរមូលដ្ឋានឃុំមានជ័យ នៃស្រុកស្រីសន្ធរពីបញ្ហានេះ។ ប៉ុន្តែអ្នកភូមិយល់ថា គេមិនអាច យកចង្អេរមកបាំង ទង្វើខុសច្បាប់នៃការចាក់ដីចូលទន្លេមេគង្គ នៅចំណុចខាងលើនេះបានឡើយ។មជ្ឈដ្ឋាននានាលើកឡើងថា ហេតុអ្វីបានជារឿងខុសច្បាប់ដដែលៗ កើតឡើងនៅទីតាំងដដែលៗ ដោយជន ខិលខូចមិនព្រមរាងចាលយ៉ាងដូច្នេះ? ឬមួយចៅហ្វាយ ស្រុកស្រីសន្ធរលោក ស៊ឹម គង់ បិទភ្នែកគុបគិត ឲ្យមានទង្វើល្មើសច្បាប់នេះ? រឿងមួយលោកអ៊ុន ចាន់ដា ចៅ ហ្វាយខេត្តកំពង់ចាមឃុបឃិតឲ្យមានរឿងនេះ? អ្វីដែលជារឿងឃើញជាសំខាន់នោះ គឺការមិនអនុវត្តច្បាប់ ទើប បានជាមនុស្សមិនខ្លាចមិនរអា ហើយបន្តធ្វើទង្វើល្បិចច្បាប់។ នោះគឺសំដៅដល់ករណី ដែលបានកើតឡើងចំណុចភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ មិនមានអាជ្ញាធរដាក់ទោសទណ្ឌ ដល់អ្នកល្មើសច្បាប់នោះឡើយ។ ដូច្នេះក៏ចេះតែមានអ្នកព្រហើនបន្តធ្វើរឿងដដែលទៀតយ៉ាងដូច្នេះឯង៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ