សេចក្តីរាយការណ៍ពីតំបន់អន្លង់វែងខេត្តឧត្តរមានជ័យបានឲ្យដឹងថា អាគារ១កន្លែងរបស់លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ត្រូវបានជួលទៅឲ្យជនជាតិចិនបើកល្បែងស៊ីសងអនឡាញយ៉ាងគគ្រឹកគគ្រេង។ ប្រភពបានបន្ថែមថា កាសុីណូ១កន្លែង មានអាជ្ញាប័ណ្ណកាស៊ីណូ ផ្ដាច់មុខ នៅច្រកព្រំដែនជាំ-សាងាំ ដែលមានយីហោ សាងាំរីសត និងកាសុីណូ បានដំណើរការដោយបង្កប់ល្បែងស៊ីសងអនឡាញនិងបទល្មើសជាច្រើននៅក្នុងអាគារមួយនេះដែលដំណើរការអស់រយៈពេលជាង១ឆ្នាំមកហើយ។ បើតាមប្រភពរាយការណ៍ថា ទីតាំងនោះជារបស់លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋានព្រំដែនគោកនៃក្រសួងមហាផ្ទៃ។ ក្នុងតួនាទីនេះលោកសឹមសំអាតអាចនឹងមានឥទ្ធិពលចំពោះមន្ត្រីនៅខេត្តឧត្តរមានជ័យដែលមានបំណងចុះទៅត្រួតពិនិត្យអំពីបញ្ហានេះ។ ជាមួយនោះ ក៏មានលាយឡំដោយអំពើ ពុករលួយមនោសញ្ចេតនា ទើបអាចឲ្យពួកជនជាតិចិនស្នាក់នៅក្នុងអាគារនោះអស់រយៈពេលជាងមួយឆ្នាំមកហើយដោយមិនដឹងមូលហេតុច្បាស់លាស់អំពីថាតើពួកគេរស់នៅស្របច្បាប់និងប្រកបរបរអ្វី? ក្នុងតួនាទីជាមន្ត្រីរាជការជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ លោកស៊ឹមសំអាតអាចនឹងប្រើឥទ្ធិពលរបស់ខ្លួនដើម្បីកាងពួកជន ជាតិចិនទាំងនោះ។ករណីខាងលើនេះប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យជាពិសេសនៅឯតំបន់អន្លង់វែងទទូចស្នើសូមឱ្យលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ សូមចាត់វិធានការចំពោះលោកផ្កាយ២ ដែលជាអ្នកកាងក្រុមជនជាតិចិនអ្នក លេងល្បែងខុសច្បាប់នេះផង។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ព្រមាន មិនអនុញ្ញាតឱ្យកម្លាំងនគរបាលជាតិ ជាប់ព័ន្ធនឹងល្មើស ឬល្បែងសុីសងជាដាច់ខាត ។ ដូច្នេះសូមអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ មានវិធានស្រាវជ្រាវផង ដើម្បីលុបបំបាត់មុខរបរមិនស្របច្បាប់ ក៏ដូចជាបទ ល្មើសក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពផង ។ បញ្ហាល្បែងស៊ីសងអនឡាញ ហាក់ដូចជាកំពុងញាំញីយ៉ាងសម្បើមនៅខេត្តឧត្តរមានជ័យ ជាពិសេសនៅច្រក ព្រំដែន ដែលប្រភពបានឲ្យដឹងថា អាគារមួយចំនួនត្រូវបានជួលទៅឲ្យជនជាតិចិន ដើម្បីបើកល្បែងស៊ីសងតាមអ៊ីនធឺណិត ឬក៏ជាទីកន្លែងសម្រាប់ស្នាក់នៅដើម្បី បង្កបទល្មើសផ្សេងៗ។ ករណីខាងលើនេះត្រូវគេអាហារថាដោយសារឥទ្ធិពលជាឧត្តមសេនីយ៍ទោផងនោះអាជ្ញាធរថ្នាក់ក្រោមហាក់ដូចជាមានការខ្លាចអំណាច លោកស៊ឹមសំអាត និងហាក់ដូចជាចូលរួមឃុបឃិតប្រព្រឹត្តអំពើពុក រលួយក្នុងផលប្រយោជន៍ណាមួយដែលពួកទាំងចិននោះទម្លាក់ឲ្យ។ តើករណីខាងលើនេះក្រសួងមហាផ្ទៃមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះលោកឧត្តម សេនីយ៍ ស៊ឹម សំអាត។លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែងឱ្យដឹងថា មិនមានល្បែងអនឡាញនៅទីណា?លោកបន្តថា កន្លែងនឹងជាផ្ទះសំណាក់ដែលគេជួលឲ្យបុគ្គលិកនៅកាស៉ីណូយីហោ"លឹមហេង"ហើយកន្លងមកម្ចាស់ផ្ទះសំណាក់គេជួលទូទៅប៉ុន្តែមួយរយះចុងក្រោយនេះខាងផ្ទះសំណាក់ជួលឲ្យក្រុមហ៊ុនចិនដែលមកលេងនៅកាស៉ីណូ"លឹមហេង"នៅវីអាភីផ្តាច់។ លោកអភិបាល ស្រុកមិនបានដឹងថាមានការលេងល្បែងអីទេ ប៉ុន្តែខាងរដ្ឋបាលស្រុក,ខេត្តនឹងចុះធ្វើរដ្ឋបាលត្រួតពិនិត្យ បើមានករណីនឹងមានខាងខេត្តនឹងបង្ក្រាបហើយ។លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តខេត្ដឧត្ដមានជ័យ បានបញ្ជាក់ថា ចាំឲ្យកម្លាំងមូលដ្ឋានចុះទៅពិនិត្យ លោកស្នងការបានបន្តថា,បើបានព័ត៌មានច្បាស់លោកនឹងបញ្ជាក់ប្រាប់វិញ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ