ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លិខិតបំភ្លឺរបស់រដ្ឋបាលក្រុងសិរីសោភ័ណ្ឌ ប្រៀបដូចជាយកក្រណាត់សំពត់រហែករញ៉ៃមួយសន្លឹក ទៅបិទបាំងទង្វើល្មើសច្បាប់របស់អ្នកធំនៅក្រុងសិរីសោភ័ណ្ឌ
Thu,23 October 2025 (Time 12:30 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 86នាក់)

បន្ទាយមានជ័យ÷ប្រសិនបើលោកចៅហ្វាយក្រុងសិរីសោភ័ណ នៅស្ងៀមអាចនឹងត្រូវបានគេមើលឃើញថា បញ្ចប់ក្នុងរឿងមេៗនគរបាលធ្វើរបងបិទផ្លូវ ហើយវ៉ៃកំទេចដោយខ្លួនឯងនោះ។ ប៉ុន្តែ នៅពេលនេះមិនអស់មិនហើយ លោកចៅហ្វាយក្រុងបែរជាជួយបិទបាំងទង្វើល្មើសច្បាប់របស់អ្នកធំនៅក្រុងសិរីសោភ័ណ្ឌទៅវិញ។ នៅក្នុងលិខិតបំភ្លឺ១សន្លឹករបស់រដ្ឋបាលក្រុងសិរីសោភ័ណ្ឌប្រៀបដូចជាយកក្រណាត់សំពត់រហែករញ៉ៃមួយសន្លឹកទៅបិទបាំងទង្វើអយុត្តិធម៌ធំមហាមេឃនោះទៅវិញ។ គោលបំណងរបស់លោកចៅហ្វាយក្រុងចង់ជួយការពារជនទុច្ចរិតអ្នកមានអំណាចដែលធ្វើរបងបិទផ្លូវនោះ។ តែលោកមិនបានគិតថា តើការដែលប្រជាពលរដ្ឋខំតវ៉ារឿងអ្នកធំក្នុងខេត្តធ្វើរបងបិទផ្លូវ កាលពីប៉ុន្មានឆ្នាំនោះគឺជាអ្វីទៅវិញ?

តាមរយៈបណ្ដាញសង្គម,មិនមែនតែខ្មែរនៅក្រុងសិរី សោភ័ណប៉ុណ្ណោះទេ ប៉ុន្តែខ្មែរនៅក្នុងប្រទេសនិងជុំវិញពិភពលោកមើលឃើញថាទង្វើរបស់មេៗនៅថ្នាក់ខេត្តក៏ដូចជាលោកចៅហ្វាយក្រុងសេរីសោភ័ណ បានធ្វើនោះគឺជាការមើលងាយទឹកចិត្តប្រជាពលរដ្ឋ មិនត្រឹមតែជាជនរងគ្រោះនៃអំពើបិទផ្លូវប៉ុណ្ណោះទេ។ ផ្ទុយទៅវិញក្រដាសបំភ្លឺ១សន្លឹករបស់ចៅហ្វាយក្រុងសេរីសោភ័ណ បញ្ជាក់ថា "រាស្ត្រខ្មែរគ្មានដឹងខ្យល់អីទេ"។ ករណីនេះហើយគឺជាការបំផ្លាញទឹកចិត្តប្រជាពលរដ្ឋ និងបំផ្លាញការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

នៅក្នុងលិខិតបំភ្លឺរបស់រដ្ឋបាលក្រុងសិរីសោភ័ណនោះគឺលោកផែង វណ្ណៈ បានសរសេរថា សង់​របងរឹងមាំ​លេីផ្លូវ​សាធារណៈ​របស់​រដ្ឋ​ មិនមែន​ជា​ការ​បរិច្ចាគ​ទេ​ សូមកុំ​ប្រឹង​ក្រូម៉េ​ របាយការណ៍​បិទបាំង​កំហុស​របស់​ស្នងការ​ខេត្ត​ ។  អភិបាល​ក្រុង​ចោរម្សៀត​នេះ​ ប្រជាពលរដ្ឋ​ ប្ដឹង​ ៣ឆ្នាំ​ហេីយ​ អត់​ធ្វើ​ការ​ទេ​ពេលអ្នកកាសែតកំចាត់កំចាយ​អំពើ​រំលោភ​បំពាន​លើ​ផ្លូវ​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បានជោគជ័យ​ បែជាមានមុខមកការពារ​ទង្វើ​ល្មេីស​ច្បាប់​របស់​ស្នងការខេត្ត​បន្ទាយមានជ័យ​ថែមទៀត​ ។  ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ទំហំ​ ៨ម៉ែត្រ​ ជាប្លង់​ប្រព័ន្ធ​ មិន មែន​ស្នងការខេត្ត​បន្ទាយមានជ័យ​ បរិច្ចាគ​ទេ​ ឈប់បានឈប់ទៅ​កុំថោកទាប​ការពារ​អ្នកល្មេីសទាំងងងឹត ងងុលបែបនេះ​ ។ អ្វីដែលចៅហ្វាយក្រុងបានធ្វើគឺជាវិធីជួយសម្រាលនិងជួយបិទបាំងទង្វើល្មើសរបស់ជនបំពានច្បាប់ ហើយព្យាយាមទម្លាក់កំហុសទៅលើប្រជាពលរដ្ឋក្រីក្រអ្នកដែលគោរពច្បាប់ទម្លាប់ប្រទេសជាតិ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ