ខេត្តកំពត៖ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ថេង ច័ន្ទសង្វារ អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងសាលាខាងកើត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំរចនាសម្ព័ន្ធគណបក្សមូលដ្ឋានឃុំត្រពាំងសាលាខាងកើត ឃុំត្រពាំងសាលាខាងកើត ដែលបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណៈបក្សឃុំត្រពាំងសាលាខាងកើត ស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ផេង ឡេណា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយមាស រួមទាំងគណៈអភិបាលរង ក្រុមប្រឹក្សាស្រុក ឃុំ នាយកសាលា និងក្រុមយុវជនសរុបប្រមាណជាង ៦០នាក់ ។នៅក្នុងឱកាសនោះ សមាជិកសមាជិកាដែលបានចូលរួម បានលើកឡើងអំពីសំណូម ពរ និងបញ្ហាប្រឈម ដែលបានកើតឡើងនៅតាមមូលដ្ឋាន ឃុំភូមិ ដែលសមាជិកសមាជិកា បានជួបប្រទះក្នុង ពេលកន្លងមក ជាពិសេសបញ្ហាតម្រូវការដែលប្រជាពលរដ្ឋ លោកចង់បាន។ ក្រោយពីបានស្តាប់នូវ របាយការណ៍ ក៏ដូចជាបញ្ហាប្រឈមរបស់ថ្នាក់ ដឹកនាំឃុំភូមិ រួចមក ឯកឧត្តម ថេង ច័ន្ទសង្វារ បានលើកឡើងថា នឹងលើកយកបញ្ហាទាំង អស់នេះ ទៅធ្វើការពិភាក្សា ដើម្បីស្វែងរកយុទ្ធសាស្ត្រក្នុងការចុះទៅជួយ តាមភូមិ ឃុំ ដែលកំពុងមានបញ្ហា។ ឯកឧត្តមក៏បានឱ្យដឹងទៀតថា រឿងនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត តែងតែបានយក ចិត្តទុក្ខដាក់ជាខ្លាំង ដល់ជីវភាពរស់នៅ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ យើងទាំងអស់គ្នា ដែលជាថ្នាក់ ដឹកនាំ ថ្នាក់ស្រុក ឃុំ ភូមិ រួមទាំងសមាជិកទាំងអស់ ត្រូវរួបរួមគ្នាជាធ្លុងមួយដើម្បីធ្វើការដោះស្រាយ ដោយលើក យកបញ្ហាទាំងអស់ទៅដាក់លើតុ ដើម្បីប្រជុំពិភាក្សា និងដោះស្រាយទៅតាមជាន់ថ្នាក់ ហើយអ្វីដែល យើងដោះស្រាយនៅថ្នាក់មូលដ្ឋានមិនបានទេត្រូវបញ្ជូនទៅស្រុក ហើយបន្តបញ្ជូនទៅខេត្តបើស្រុកគ្មាន ដំណោះស្រាយហើយបើខេត្តគ្មានដំណោះ ស្រាយ ត្រូវបញ្ជូនទៅថ្នាក់កណ្តាលដើម្បីដោះស្រាយ ដោយមិនត្រូវ ទទួលយកបញ្ហារបស់ប្រជាពលរដ្ឋទៅទុកកប់ចោលនោះទេ។ ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក៏បានលើក ឡើងអំពីភាពខ្លាំងរបស់ គណបក្សប្រជាជន ដែលមានភាពរឹងមាំទាំងសម្ព័ន្ធអង្គការចាត់តាំង អគារ ទីតាំងធ្វើការ ហើយក៏មានភាពខ្លាំងទាំងធនធានមនុស្ស ប្រកបដោយសមត្ថភាពខ្ពស់ តាំងពីថ្នាក់ដឹកនាំកំពូល ដល់ថ្នាក់មូលដ្ឋាន។ ឯកឧត្តមប្រធានក៏បានសំដែងនូវការសប្បាយ ចិត្តដែលបានចូលរួមធ្វើការងារ ជាមួយសមាជិកសមាជិកាបក្សឃុំត្រពាំងសាលាខាងកើត និងបានសន្យាថា នឹងខិតខំរួមជាមួយ សមាជិក ស្រុក ឃុំ ភូមិឱ្យអស់ពីសមត្ថភាពដើម្បីដោះ ស្រាយនិងបង្កើនការងារដល់ប្រជាពលរដ្ឋតាមរយៈការ ស្វែងរកអ្នកវិនិយោគមកបណ្តាក់ទុន ដើម្បីឱ្យបងប្អូនមានការងារ ធ្វើនិងមាន ជីវភាពកាន់តែប្រសើរឡើង៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ