ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល៖ ក្មួយៗត្រូវ “មិនស្ងៀម” ក្នុងការខិតខំរៀនសូត្រ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង “មិនស្ងៀម” ក្នុងការចូលរួម អភិវឌ្ឍសង្គមជាតិឱ្យបានរឹងមាំ
Tue,11 November 2025 (Time 10:46 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 11នាក់)

ខេត្តកណ្ដាល ៖ នេះជាការលើកឡើងរបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជាអធិបតីក្នុងពិធីបិទជំរំយុវជនខេត្តកណ្តាល ក្រោមប្រធានបទ “ជំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិកម្ពុជា” ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តកណ្ដាល។
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បន្តថា៖ ប្រធានបទ «ជំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិ» ឆ្នាំនេះ គឺជាការដាស់តឿនរំឭកដល់ក្មួយៗយុវជនគ្រប់រូប អំពីតម្លៃនៃសន្តិភាពដែលយើង កំពុងមានសព្វថ្ងៃ ដែលត្រូវបានដោះដូរមកដោយការលះបង់ដ៏ធំធេងរបស់វីរកងទ័ពយើង ព្រមទាំងជាការឆ្លុះបង្ហាញនូវតម្រូវការចាំបាច់របស់សង្គមជាតិយើង ដែលកំពុងត្រូវការ ធនធានមនុស្សជំនាន់ថ្មី ប្រកបដោយសមត្ថភាព បញ្ញា ស្មារតី សុខភាពល្អ និងជាពិសេស គឺមានបេះដូងស្នេហាជាតិយ៉ាងជ្រាលជ្រៅ។ ហើយការបោះជំរំនេះ ជារូបភាពតូចមួយនៃការត្រៀមខ្លួន ការរៀនរស់នៅក្នុងលក្ខខណ្ឌលំបាក ការហ្វឹកហាត់វិន័យ និងការកសាងស្មារតីសាមគ្គី គឺដើម្បី ឱ្យក្មួយៗយល់ថា បុព្វហេតុការពារជាតិ ចាប់ផ្តើមចេញពីការកសាងខ្លួនឯងឱ្យក្លាយជាពលរដ្ឋដ៏រឹងមាំ ប្រកបដោយសមត្ថភាព និងមានបេះដូងស្នេហាជាតិ ដែលអាចប្រដូចនឹងទិសស្លោក “ស្ងាត់ តែមិនស្ងៀម” របស់រាជរដ្ឋាភិបាលផងដែរ ព្រោះក្នុងនាមជា យុវជន ក្មួយៗមិនចាំបាច់កាន់អាវុធនៅសមរភូមិនោះទេ ប៉ុន្តែក្មួយៗត្រូវ “មិនស្ងៀម” ក្នុងការខិតខំរៀនសូត្រ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង “មិនស្ងៀម” ក្នុងការចូលរួម អភិវឌ្ឍសង្គមជាតិឱ្យបានរឹងមាំ នោះហើយគឺជាការគាំទ្របុព្វហេតុការពារជាតិដ៏ពិត ប្រាកដបំផុត។
ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា៖ ការបោះជំហានចាកចេញពីភាពងាយស្រួល និងការថ្នាក់ថ្នមនៅផ្ទះសម្បែងដើម្បីមកទទួលយកបទពិសោធន៍ថ្មីនៅជំរំយុវជនគឺហាក់ប្រៀបបាននឹងការសាកល្បងនូវភាពក្លាហាន និងភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្តដែលក្មួយៗបានយកឱកាសនេះអភិវឌ្ឍបំណិនជីវិត ប្រែក្លាយការនឿយហត់ជាបទពិសោធន៍ បញ្ហាប្រឈមជាមេរៀន និងមនុស្សប្លែកមុខទៅជាមិត្ត។ ស្មារតីក្លាហានពុំខ្លាចការលំបាកនេះហើយ ដែលបានឆ្លុះបញ្ចាំងថា ក្មួយៗពិតជាទំពាំងស្នងឬស្សីដ៏រឹងមាំនិងជាយុវជនគាំទ្របុព្វហេតុការពារជាតិមាតុភូមិយើង។
ឯកឧត្ដម អភិបាលខេត្ត បានផ្ដាំផ្ញើរដល់យុវជនទាំងអស់ ត្រូវមានក្តីស្រមៃ និងគោលដៅសម្រាប់អនាគតរបស់ខ្លួនច្បាស់លាស់, ឧស្សាហ៍ព្យាយាម ស្វ័យសិក្សា ស្រាវជ្រាវបន្ថែម ជាពិសេសត្រៀមខ្លួន មុនឆ្ពោះទៅកាន់ឧត្តមសិក្សា និងសង្គមការងារ, ចេះអភិវឌ្ឍសមត្ថភាពខ្លួន ស្របតាមយុគសម័យ ជាពិសេសជំនាញឌីជីថល, ចេះបន្តបង្កើតទំនាក់ទំនងល្អ និងបំពេញការងារជាក្រុម, បន្តចូលរួមការងារសង្គម ការងារស្ម័គ្រចិត្ត និងការងារយុវជន ជាបទពិសោធន៍អភិវឌ្ឍជំនាញទន់, ក្លាយជាយុវជនគំរូក្នុងសង្គម ប្រកបដោយគុណធម៌ សីលធម៌ និងសមត្ថភាពជា“កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ”, យល់ដឹងច្បាស់អំពីផែនទី ភូមិសាស្ត្រព្រំដែនកម្ពុជានិងចែករំលែកផ្សព្វផ្សាយការយល់ដឹងបន្តជូនដល់អ្នកជុំវិញខ្លួន, ចេះប្រុងប្រយ័ត្នការពារខ្លួនលើប្រព័ន្ធអនឡាញ ជៀសវាងការកេងប្រវ័ញ្ចកុមារ និងជៀសឆ្ងាយពីអំពើអបាយមុខ លុបបំបាត់ឱ្យអស់នូវក្រុមបងតូចបងធំ ក្មេងទំនើង និងអំពើហិង្សា។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ