នៅថ្ងៃទី០១ ខែមករា ដេីមឆ្នាំ២០២៥នេះ ក្រសួងបរិស្ថានបានប្រកាសបេីកយុទ្ធនាការ សម្អាតផ្លូវជាតិ "ផ្លូវជាតិគ្មានសំរាមប្លាស្ទិក" នេះបេីតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ សូមរំឭកផងដែរថា ប្រមាណជាង ១ឆ្នាំ កន្លងមក ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការលេីភាពស្អាត ចំនួន ០៣ ដេីម្បីកម្ពុជាស្អាត រួមមាន យុទ្ធនាការ"ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" យុទ្ធនាការ"កម្ពុជាស្អាត ខែ្មរធ្វើបាន" នឹងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ គឺយុទ្ធនាការ" ផ្លូវជាតិគ្មានសំរាមប្លាស្ទិក"។ យុទ្ធនាការទាំង ០៣ ខាងលេី ជាជ្រុងមួយ នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន សំដៅលេីភាពស្អាតនៅកម្ពុជា ពោលគឺ ស្អាតនៅលេីអាកាស ស្អាតនៅលេីដី និងស្អាតនៅក្នុងទឹក។ បេីតាមប្រសាសន៍ ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានលេីកឡេីងថា កម្ពុជា នឹងមានភាពស្អាតគ្រប់ទីកន្លែង ទាំងនៅតាមដងផ្លូវជាតិ ផ្លូវលំ និងនៅទីសាធារណៈ គឺផ្ដេីមចេញពី ប្រជាជនកម្ពុជា ស្រឡាញ់បរិស្ថាន និងចូលរួមយុទ្ធនាការជាមួយរាជរដ្ឋាភិបាល ក្នុងការសំអាត ទុកដាក់សំរាមមានសណ្ដាប់ធ្នាប់។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ