ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​
Tue,07 January 2025 (Time 04:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 39នាក់)

ត្បូងឃ្មុំ​៖​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ គណកម្មាធិការកណ្ដាល​ អនុប្រធាន​ទី២​ ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​ និងជា​ប្រធានក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ ស្រុក​អូររាំងឪ​ ស្រុក​ពញាក្រែក​ និង​ស្រុក​ត្បូង​ឃ្មុំ​ បាន​អញ្ជើញ​ជាអធិបតី​ភាព​ ក្នុង​ពិធីប្រកាស​បញ្ជូលសមាជិក​ថ្មី​គណបក្សប្រជាជន​កម្ពុជា​ ប្រចាំ​ឆមាសទី២​ ឆ្នាំ២០២៤​ ក្នុងស្រុក​អូររាំងឪ​ ស្រុក​ពញាក្រែក​ ស្រុក​ត្បូង​ឃ្មុំ​ ចំនួន​ ៤៤១១នាក់​ នាព្រឹក​ថ្ងៃ​អាទិត្យ​ ៧កេីត​ ខែបុស្ស​ ឆ្នាំ​រោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹងថ្ងៃទី​០៥​ ខែមករា​ ឆ្នាំ​២០២៥​ ស្ថិត​នៅទីស្នាក់ការ​គណបក្សប្រជាជន​កម្ពុជា​ ក្នុង​ភូមិទួលវិហារ​ ឃុំជីរោធិ៍ទី២ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។

ក្នុង​ឱកាស​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្សប្រជាជន​កម្ពុជា​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ បាន​ពាំនាំការ​ផ្ដាំផ្ញើ​សួរ​សុខទុក្ខ​ពី​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ អនុប្រធាន​ និង​ឯកឧត្ដម​ ជា​ សុផារ៉ា​ គណកម្មាធិការកណ្ដាល​ គណបក្សប្រជាជន​កម្ពុជា​ ជូន​សមាជិក​ថ្មី​ដែល​ស្ថិតក្នុង​អង្គពិធី​ទាំងមូល។

ជាមួយ​គ្នា​នេះ​ដែរ​ ឯកឧត្តម​បណ្ឌិត​ សូមកោតសរសេីរ​ចំពោះ​ទឹកចិត្ត​ស្រលាញ់​គណបក្សប្រជាជន​កម្ពុជា​ របស់​បងប្អូន​ ក្នុងស្រុក​ នៃខេត្ដត្បូងឃ្មុំ​ ដែល​បាន​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​បាន​យល់​ច្បាស់​ពីគោលនយោបាយ​ដ៏ល្អ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រមទាំងលះបង់​ និងចាកចេញពីគណបក្ស​ចាស់​ ហើយ​សម្រចចិត្ដរួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជា​ប្រធាន​។

ឯកឧត្តម​បណ្ឌិត​ បាន​រំឭកថា​ គណបក្សប្រជាជន​កម្ពុជា​ តែងតែរួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​ពេលវេលា​ គ្រប់​មូលដ្ឋាន​ទូទាំង​ប្រទេស​ និង​ជា​ពិសេស​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ល្អ​ ជាអំពេីល្អ​ ៥ចំណុច​សំខាន់​ៗ​គឺ​ មនុស្ស​ ទឹក​ ផ្លូវ​ ភ្លេីង​ និងបច្ចេកវិទ្យា។

ឯកឧត្តម​បណ្ឌិត​បន្ដទៀត​ថា​ ការ​សម្រេច​ចិត្ត​ចូលរួម​របស់​សមាជិក​ថ្មី​នាពេលនេះ​ បង្ហាញ​ឱ្យ​ឃេីញកាន់តែ​ច្បាស់​អំពី​ ការ​ដឹកនាំ​ប្រកបដោយ​ភាព​ប៉ិនប្រសព្វ​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ និង​ជា​ការ​ចូលរួម​រក្សា​សុខសន្ដិភាព​ និង​ស្ថេរភាព​នយោបាយ​នៅកម្ពុជា​។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ