ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ប្រជាពលរដ្ឋមិនពេញចិត្តនឹងអាជីវករលក់ដូរនៅលើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម  ក្រុងសៀមរាប ខេត្តសៀមរាប
Sat,10 May 2025 (Time 01:39 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 111នាក់)

រសៀលថ្ងៃចន្ទ័ ទី០៥ ខែឧសភា ឆ្នាំ២០២៥ 🇰🇭🇰🇭🇰🇭
ខេត្តសៀមរាប កន្លែងលក់ដូរមួយកន្លែង នៅផ្លូវ៦០ ម៉ែត្រ
ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម  ក្រុងសៀមរាប ខេត្តសៀមរាប ឃើញថាអាជីវករ ដែលជាអ្នកលក់ដូរជាច្រើន នៅសងខាងផ្លូវ៦០ម៉ែត្រ ដែលស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពួកគាត់ភាគច្រើន គឺបានប្រើប្រាស់ចិញ្ចើមផ្លូវទាំងសងខាង យកមកលក់ដូរទំនិញផ្សេងៗ និងចំនីអាហារជាច្រើនមុខ សម្រាប់ជាប្រយោជន៍របស់ពួកគាត់ផ្ទាល់ ដោយពុំបានគិតអំពីប្រយោជន៍រួម របស់ខេត្ត ក៏ដូចជាប្រទេសជាតិ ។ រឺក៏ពួកគាត់បានដឹង តែពួកគាត់នៅតែបំពាន ដោយមូលហេតុណាមួយ រឺយ៉ាងមិច ? ដោយសារមានការលើកឡើងអំពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋជាច្រើន ដែលគាត់រស់នៅក្នុងខេត្តផ្សេងៗ ហើយមកលេងក្នុងខេត្តសៀមរាប ពេលគាត់ធ្វើដំណើរឆ្លងកាត់ផ្លូវ៦០ម៉ែត្រ មកទិញសំភារៈប្រើប្រាស់ អាហារហូបផ្សេងៗ ក៏ដូចជាកំសាន្តផ្សេងៗ ដើម្បីមើល ក៏ដូចជាការចង់ដឹងចំពោះការលក់ដូររបស់បងប្អូនក្នុងសហគមន៍របស់យើង នាពេលល្ងាច តែងតែមានការកកស្ទះ ចរាចរណ៍ជាញឹកញាប់ ជាហេតុបង្ករអោយមានភាពរញ៉េរញ៉ៃ បាត់សណ្ដាប់ធ្នាប់ ដោយសារតែការលក់ដូរ របស់បងប្អូនអាជីវករ ដែលជាអ្នកលក់ទំនិញក្ដី អាហារហូបផ្សេងៗក្ដី គាត់បានយកចិញ្ចើមផ្លូវទាំងសងខាង មកធ្វើជាកន្លែងលក់ដូររបស់ពួកគាត់ ដែលជាហេតុបង្ករអោយមានភាពរញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ និងបង្ករអោយកើតជាការកកស្ទះចរាចរណ៍ ។ អាស្រយ័ហេតុនេះ សូមមន្រ្តីពាក់ពន្ធ័ទាំងអស់ក្នុងខេត្តសៀមរាប ក៏ដូចជា ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប សូមលោកមេត្តាជួយពិនិត្យមើលទីតាំងខាងលើ ក៏ដូចជាមានវិធានការណាមួយ ដើម្បីសំរបសំរួលចំពោះទីតាំងដែលអាជីវករជាច្រើនកំពុងលក់ដូរ នៅលើចិញ្ចើមផ្លូវ៦០ម៉ែត្រ
ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជូនពួកគាត់ដែលជាអាជីវករអោយបានសមរម្យ ក៏ដូចជាសំរួលចំពោះសំនូមពរ របស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប រួមទាំងប្រជាពលរដ្ឋជាច្រើន ដែលរស់នៅក្នុងខេត្តផ្សេងៗក្នុងព្រះរាជាណាកច្រកម្ពុជា ព្រមទាំងភ្ញៀវអន្តរជាតិដែលគាត់មកកំសាន្តក្នុងខេត្តសៀមរាបទាំងអស់ ដែលជាអ្នកប្រើប្រាស់ផ្លូវមួយខ្សែរ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងមានភាពរញ៉េរញ៉ៃ បាត់សណ្ដាប់ធ្នាប់ និងកើតមាននៅគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ជាហេតុបង្ករអោយមានការកកស្ទះចរាចរណ៍មួយក្នុងខេត្តសៀមរាប ក៏ដូចជាការខូចនៅចំណែកមួយនៃមុខមាត់ខេត្តសៀមរាប នៃមុខមាត់ របស់ប្រទេសកម្ពុជានៃយើង ។ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ តាំងពីសម័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្ន ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៃយើង តអំពីសម្ដេចពុក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចទាំងទ្វេរ លោកខិតខំក៏សាង អភិវឌ្ឍន៍ប្រទេសកម្ពុជាយើង អោយមានភាពរីកចំរើនលើគ្រប់វិស័យ និងប្រកបដោយសុខសន្តិភាព ជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ។
សំរួលអត្ថបទដោយ ខ្ញុំបាទ គុណ មករា និពន្ធនាយក TNA

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ